VOV WorldVOV World
សិក្ខាសាលាវិទ្យាសាស្ត្រស្ដីអំពី៦៥ឆ្នាំបង្កើតទំនាក់ទំនងការទូតរុស្ស៊ី-វៀតណាម
29/01/2015 10:08
(VOVworld) - នាថ្ងៃទី២៨ មករា នៅរដ្ឋធានីម៉ូស្គូ របស់ រុស្ស៊ី បានប្រព្រឹត្តទៅ សិក្ខាសាលាវិទ្យាសាស្ត្រដោយ ប្រធានបទ “៦៥ឆ្នាំបង្កើតទំនាក់ទំនងការទូតរុស្ស៊ី- វៀតណាម”។
សិក្ខាសាលាវិទ្យាសាស្ត្រស្ដីអំពី៦៥ឆ្នាំបង្កើតទំនាក់ទំនងការទូតរុស្ស៊ី-វៀតណាម
(VOVworld) - នាថ្ងៃទី២៨ មករា នៅរដ្ឋធានីម៉ូស្គូ របស់រុស្ស៊ី បានប្រព្រឹត្តទៅសិក្ខា សាលាវិទ្យាសាស្ត្រដោយប្រធានបទ “៦៥ឆ្នាំបង្កើតទំនាក់ទំនងការទូតរុស្ស៊ី- វៀតណាម”។ថ្លែងមតិនៅទីនេះ ប្រធានសមាគមមិត្តភាពរុស្ស៊ី វៀតណាមលោក  Vladimir Buianov បានរំលឹកឡើងវិញប្រវត្តិសាស្ត្រ អត្ថន័យរបស់ការដែលប្រទេស ទាំង២បង្កើតទំនាក់ទំនងការទូតជាផ្លូវការនាថ្ងៃទី ៣០ មករា ឆ្នាំ១៩៥០ និងលើក ត្រដែតសមិទ្ធិក្នុងទំនាក់ទំនងរវាងប្រទេសទាំង២ និងសកម្មភាពដែលសមាគម នឹងអនុវត្តក្នុងឆ្នាំ២០១៥ដើម្បីរំលឹកខួបអនុស្សាវរីយ៍បណ្ដាទិវាបុណ្យធំៗរបស់វៀត ណាមនិងរុស្ស៊ី។ បណ្ដាតំណាងចូលរួមសិក្ខាសាលានេះ អគ្គទីប្រឹក្សាវៀតណាមប្រចាំនៅរុស្ស៊ីលោក​Nguyen Hung ក៏បានសង្កត់ធ្ងន់ ទៅលើ សារសំខាន់នៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យដែលប្រទេស ទាំង២ បានបង្កើតនាឆ្នាំ២០១២ និងយថាទស្សន៍សហប្រតិបតិ្តការនាពេល ខាងមុខ។បណ្ដាអ្នកវិទ្យាសាស្ត្ររុស្ស៊ីចូលរួមសិក្ខាសាលានេះ បានមានមតិដោយ អះអាងថា ទំនាក់ទំនងជាប្រពៃណីដ៏ល្អប្រសើររវាងសហព័ន្ធរុស្ស៊ីនិងវៀតណាម នឹងត្រូវ បានពូនជ្រុំជានិច្ច៕