VOV WorldVOV World
សិប្បកម្ម​​គំនូរប្រជាប្រិយ Dong Ho ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីដោយអង្គការ UNESCO
10/12/2025 11:35
(VOVWORLD) - សិប្បកម្មគំនូរប្រជាប្រិយ Dong Ho នៃខេត្ត Bac Ninh ត្រូវបានចុះបញ្ជីជាផ្លូវការនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការការពារជាបន្ទាន់ដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) នៅក្នុងសម័យប្រជុំលើកទី ២០ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញា UNESCO ឆ្នាំ ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ៩ ខែធ្នូ នៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។
សិប្បកម្ម​​គំនូរប្រជាប្រិយ Dong Ho ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីដោយអង្គការ UNESCO
នេះគឺជាបេតិកភណ្ឌវប្បធម៌អរូបីលើកទី ១៧ របស់វៀតណាមដែលត្រូវបានទទួលស្គាល់ដោយអង្គការ UNESCO ។ អង្គការ UNESCO បានទទួលស្គាល់សិប្បកម្មគំនូរប្រជាប្រិយ Dong Ho ជាបេតិកភណ្ឌវប្បធម៌អរូបី នៅរសៀលថ្ងៃទី ៩ ខែធ្នូ។ រូបថត៖ VOV សិប្បកម្មគំនូរប្រជាប្រិយ Dong Ho នៅខេត្ត Bac Ninh បានប្រសូត្រមកប្រហែល ៥០០ ឆ្នាំមុន។ សហគមន៍ប្រកបសិប្បកម្មនេះ បានបង្កើតគំនូរដែលមានលក្ខណៈពិសេស ទាក់ទងនឹងប្រធានបទ បច្ចេកទេសបោះពុម្ព ពណ៌ និងក្រាហ្វិក ដោយប្រើប្រាស់បច្ចេកទេសបោះពុម្ពលើឈើ។ ប្រធានបទនៃគំនូរភាគច្រើនរួមមានគំនូរសម្រាប់គោរពបូជា គំនូរអបអរសាទរ គំនូរប្រវត្តិសាស្ត្រ គំនូរជីវភាពប្រចាំថ្ងៃ គំនូរទេសភាព ដែលផ្សារភ្ជាប់នឹងទំនៀមទម្លាប់នៃការព្យួរគំនូរនៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណី និងបុណ្យសែនព្រះខែ។ លោក ម៉ៃ សឺន (Mai Son) អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនខេត្ត Bac Ninh បានឲ្យដឹងថា៖
TAG
VOV/VOVworld/សិប្បកម្ម​​/គំនូរប្រជាប្រិយ Dong Ho/​ បេតិកភណ្ឌវប្បធម៌អរូបី/UNESCO