សិស្សានុស្សិសក្រីក្របណ្ដាខេត្តភាគកណ្ដាលបានប្រគល់អាហារូបករណ៍ “រួមជាមួយប្អូនមកសាលា”។
13/08/2013 12:17
VOV-បក្សរដ្ឋនឹងបន្តយកចិត្តទុកដាក់ដល់សិស្សានុស្សិសក្រីក្រ សិស្សានុស្សិសមានស្ថានភាពលំបាកដើម្បីប្អូនៗបានមកសាលា
សិស្សានុស្សិសក្រីក្របណ្ដាខេត្តភាគកណ្ដាលបានប្រគល់អាហារូបការណ៍ (chinhphu.vn) VOV-នាព្រឹកថ្ងៃទី១៣សីហា នៅខេត្ត Quang Nam អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan ប្រធានក្រុមប្រឹក្សាគាំពារ មូលនិធិគាំពារកុមារវៀតណាមបានចូលរួមនិងប្រគល់អាហារូបករណ៍ចំនួន៤៤០ចំណែក មានតំលៃ៣ លានដុងក្នុងមួយចំណែកនិងអាហារូបករណ៍ចំនួន៤០ចំណែកមានតំលៃ៥លាន ដុងក្នុងមួយឆ្នាំសំរាប់សិស្សានុស្សិសមានស្ថានភាពលំបាកពិសេសឈានឡើង ទទួលបានស្នាដៃខ្ពស់របស់ខេត្តចំនួន៤គឺ Quang Nam, Quang Ngai, Binh Dinh និង Phu Yen។ ថ្លែងមតិនៅពិធីនេះ អនុប្រធានរដ្ឋ Nguyen Thi Doan បានអះអាងថា បក្សរដ្ឋនឹងបន្តយកចិត្តទុកដាក់ដល់សិស្សានុស្សិសក្រីក្រ សិស្សានុស្សិសមាន ស្ថានភាពលំបាកដើម្បីប្អូនៗបានមកសាលា បានរស់នៅក្នុងរង្វង់ដៃស្រឡាញ់ របស់សហគមន៍៕
Related







