VOV WorldVOV World
សកម្មាភាពមានអត្ថន័យជាច្រើនសំរាប់កុមារក្នុងឱកាសបុណ្យព្រះច័ន្ទពេញបរមី
18/09/2013 11:43
Vovworld-កម្មវិធី បុណ្យព្រះច័ន្ទពេញបរមីពណ៍ផ្កាឈូក ជាមួយសកម្មភាពមាន​អត្ថន័យ​ជាច្រើនសំរាប់ប្អូនៗកុមារ សំដៅបន្ធូស្រាលការឈឺឆាប់ដោយជំងឺ។
សកម្មាភាពមានអត្ថន័យជាច្រើនសំរាប់កុមារក្នុងឱកាសបុណ្យព្រះច័ន្ទពេញបរមី
កម្មវិធី បុណ្យព្រះច័ន្ទពេញបរមីពណ៍ផ្កាឈូក ជាមួយសកម្មភាពមានអត្ថន័យជាច្រើនសំរាប់ប្អូនៗកុមារ (laodong.com.vn)         Vovworld-ដើម្បីបណ្ដាកុមារមានជំងឺបានសប្បាយរីករាយក្នុងបុណ្យព្រះ​ច័ន្ទ ​ពេញបរមី មន្ទីរពេទ្យកុមារមជ្ឈឹមបានសហការជាមួយអ្នកធ្វើហិរញ្ញប្បទាន​រៀបចំ កម្មវិធី បុណ្យព្រះច័ន្ទពេញបរមីពណ៍ផ្កាឈូក ជាមួយសកម្មភាពមាន​អត្ថន័យ​ជាច្រើនសំរាប់ប្អូនៗកុមារ សំដៅបន្ធូស្រាលការឈឺឆាប់ដោយជំងឺ។ ជាពិសេស កម្មវិធី នាំចម្រៀងតូរតន្ត្រីរមកមន្ទីពេទ្យ​ជាមួយការចូលរួមដោយស្ម័គ្រចិត្ត​របស់​បណ្ដាសិល្បករសិល្បការិនីដូចជាស្ពកអំណោយដ៏ពិសេស នាំបុណ្យព្រះច័ន្ទ ពេញ​បរមីចំពោះអ្នកជំងឺចំនួន១៦០០នាក់ដែលកំពុងព្យាបាលនៅទីនេះ។         ជាមួយប្រធានបទ “បង្កឱកាសអភិវឌ្ឍន៍សមភាពសំរាប់កុមារក្រីក្រ​កុមារជន​ ជាតិ​ភាគតិច” នាយប់ថ្ងៃទី១៧កញ្ញា ខេត្ត Vinh Long បានដក់ថវិការរដ្ឋជា​ប្រាក់​ ប្រមាណ​ជាង១២០លានដុង ចាត់គណៈប្រតិភូកម្មាភិបាលចំនួន៩ក្រុមទៅសាក សួរ​សុខ​ទុក្ខជូនអំណោយឲ្យកុមារក្រីក្រ​កុមារជនជាតិភាគតិចជិត៣៩០០នាក់។ ក្នុង​ឱកាសនេះដែរ មូលនិធិគាំពារកុមារខេត្ត Kon Tum បានដកចំនួនប្រាក់ប្រមាណ​ជាង៨២លានដុងដើម្បីរៀបចំ “រាត្រីព្រះច័ន្ទពេញបរមី” សំរាប់កុមារមានស្ថានភាព​ លំបាកពិសេស។         នាយប់ថ្ងៃទី១៧កញ្ញា កុមារសិស្សានុស្សិសរាប់ពាន់នាក់រួមជាមួយប្រជាជន ​និង​ភ្ញៀវ​ទេសចរណ៍បានប្រមូលផ្ដុំគ្នានៅមកទីលាន Nguyen Tat Thanh ទីក្រុង Phan Thiet (Binh Thuan) ចូលរួមពិធីបុណ្យដង្ហែប្រទីបទានព្រះច័ន្ទពេញបរមីឆ្នាំ​២០១៣។ ពិធីនេះត្រូវបានទស្សនាវដី Vietbooks ទទួលស្គាល់ឯកទគ្គកម្មវៀតណាម​ជា​​ពិធី​បុណ្យដង្ហែប្រទីបទានព្រះច័ន្ទពេញបរមីធំបំផុតនៅវៀតណាម។ ពិធីបាន​ទាក់​ទាញសិស្សានុស្សិសចំនួន៣ពាន់នាក់មកពីសាលាចំនួន៣០នៅទីក្រុង Phan Thiet។ ពិធីបុណ្យដង្ហែប្រទីបទានព្រះច័ន្ទពេញបរមីត្រូវបានខេត្ត Binh Thuan កំណត់ជាពិធី បុណ្យប្រពៃណីមួយក្នុងចំណោមពិធីបុណ្យប្រពៃណីចំនួន៥របស់​ដំបន់សំដៅបំរើ ការអភិវឌ្ឍន៍ទេសចរណ៍ ផ្សព្វផ្សាយពាណិជ្ជសញ្ញា Binh Thuan ចំពោះភ្ញៀវ ទេសចរណ៍ក្នុងនិងក្រៅប្រទេស៕