VOV WorldVOV World
សកម្មភាព ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាគ្រូពេទ្យ វៀតណាម
28/02/2015 08:45
នាយប់ថ្ងៃទីទី២៧ កុម្ភៈ ក្រសួងសុខាភិបាលវៀតណាមបាន រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាគ្រូពេទ្យ វៀតណាម និងកម្ម​វិធីសិល្បះ”ផ្នែកសុខាភិបាលវៀតណាម -៦០ឆ្នាំធ្វើតាមពាក្សទូន្មានរបស់លោកប្រធានហូជីមិញ។ “
សកម្មភាព ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាគ្រូពេទ្យ វៀតណាម
                           ផ្នែកសុខាភិបាលទទួលគ្រឿងឥស្សរីយ៍យសឯករាជលំដាប់ទី(រូបថត អិនធឺណែត)។ Vovworld-នាយប់ថ្ងៃទីទី២៧ កុម្ភៈ ក្រសួងសុខាភិបាលវៀតណាមបានរៀបចំពិធីរំលឹក ខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាគ្រូពេទ្យវៀតណាម និងកម្ម​វិធីសិល្បះ”ផ្នែកសុខាភិបាលវៀតណាម-៦០ឆ្នាំធ្វើតាមពាក្សទូន្មានរបស់លោកប្រធានហូជីមិញ។  “ ស្តីពីប្រពៃណីដ៍ត្រចះត្រចង់របស់ផ្នែកនាពេលកន្លងមករដ្ឋមន្រ្តី​ក្រសួងសុខាភិបាល វៀតណាមលោកស្រី Nguyen Thi Kim Tien បានលើកច្បាស់ថា៖“ក្នុង​អំឡុង៦០ឆ្នាំកន្លង មកដោយការជ្រួតជ្រាបពាក្សទូន្មានរបស់លោកប្រធានហូជីមិញផ្នែកសុខាភិបាលវៀត ណាមខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនឆ្លងកាត់លើការលំបាកសាកល្បង នានាសម្រេចល្អនូវភារកិច្ច​ដែលបក្ស រដ្ឋនិងប្រជាជនបានប្រគល់ជូន។ គ្រូពេទ្យយើង ខ្ញុំយល់ថា៖ភារកិច្ចថែទាំគាំពារសុខភាពរបស់ប្រជាជនជាភារកិច្ច១ដ៍ខ្ពង់ខ្ពស់ជាមោទ នភាពផងនិងជាការលំបាក់ផង។    “ តាងនាមថ្នាក់ដឹកនាំបក្សនិង រដ្ឋលោកឧបនាយករដ្ឋមន្រ្តីVu Duc Damបានប្រគល់គ្រឿងឥស្សរីយ៍យសឯករាជលំដាប់ទី១ជូនផ្នែកសុខាភិបាល។ក្នុងពេលជាមួយគ្នានោះនៅ រដ្ឋធានីមូស្គូនៃប្រទេសរុស្ស៊ីសមាគមវេជ្ជសាស្រ្តឪសថវៀតណាមប្រចាំរុស្ស៊ីបានរៀបចំ ពិធីជួបមុខជាមួយបណ្តាសមាជិកសមាគម៕