សកម្មភាពឆ្ពោះទៅរំលឹកខួបលើកទី៦៧នៃទិវាយុទ្ធជនពលីពិការថ្ងៃទី២៧កក្កដា
10/07/2014 11:32
(VOVworld)-ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១០ កក្កដានៅទីក្រុងហាណូយ តំណាងក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានឲ្យដឹងថា

សកម្មភាពឆ្ពោះទៅរំលឹកខួបលើកទី៦៧នៃទិវាយុទ្ធជនពលីពិការថ្ងៃទី២៧កក្កដា (រូបថតៈ អ៊ីនធឺណែត) (VOVworld)-ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១០កក្កដានៅទីក្រុងហាណូយតំណាង ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានឲ្យដឹងថា សកម្មភាពលេច ធ្លោក្នុងឱកាសនេះ គឺសន្និសីទលើកដំកើនជនមានគុណូបការៈ ទូទាំងប្រទេសឆ្នាំ ២០១៤។ សន្និសីទនេះនឹងបានរៀបចំឡើងនៅខេត្ត Quang Nam ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៧និង១៨កក្កដា ដោយមានការចូលរួមរបស់តំណាងជាង១៩០នាក់។ លោក Duong Minh Do អនុប្រធាននាយកដ្ឋានទទួលបន្ទុកការងារ ជនមានគុណូប ការៈឲ្យដឹងថា “ក្នុងឱកាសនេះ នឹងមានសកម្មភាពទៅសាកសួរសុខទុក ជូនអំណោយជូន បណ្តាគ្រួសារគោលនយោបាយលើទូទាំងប្រទេស។ ក្រសួងនឹងរួមជាមួយមជ្ឈឹម សម្ព័ន្ធសមាគមយុវជនកុម្មុយនិស្តហូជីមិញ រៀបចំពិធីដុតទាន និងអួជធុបនៅ ឈាបនដ្ឋានជាង៣ពាន់កន្លែងលើទូទាំងប្រទេសវៀតណាមនាយប់ថ្ងៃទី១៦ កក្កដា”៕
Related






