VOV WorldVOV World
សកម្មភាពទទួលបុណ្យតេតម្សាញសំរិត ២០១៣ របស់ជនវៀតណាមនៅឯកបរទេស
05/02/2013 11:57
(VOVworld) – នាយប់ថ្ងៃទី ៣ គុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីបាន រៀបចំទទួលនិទាឃរដូវឆ្នាំម្សាញសំរិត ២០១៣ រួមជាមួយការចូលរួមរបស់ កម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម និងជនវៀតណាមនៅម៉ាឡេស៊ី ចំនួន ៣៥០ នាក់។
សកម្មភាពទទួលបុណ្យតេតម្សាញសំរិត ២០១៣ របស់ជនវៀតណាមនៅឯកបរទេស
(VOVworld) – នាយប់ថ្ងៃទី ៣ គុម្ភៈ ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីបានរៀបចំ ទទួលនិទាឃរដូវឆ្នាំម្សាញសំរិត ២០១៣ រួមជាមួយការចូលរួមរបស់ កម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម និងជនវៀតណាមនៅម៉ាឡេស៊ី ចំនួន ៣៥០ នាក់។ ថ្លែង​មតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ម៉ាឡេស៊ី លោក Nguyen Hong Thao បានឲ្យដឹងថា៖ ស្ថានទូតវៀតណាមនឹង រៀបចំរាល់សកម្មភាពវប្បធម៌ទេសចរណ៍ និងពាណិជ្ជកម្ម សំដៅរំលឹកខួប អនុស្សារវរីយ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-ម៉ាឡេស៊ី។ នាថ្ងៃ ៤ គុម្ភៈ ក្រុមកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំនៅ កូរ៉េខាងត្បូងដឹក នាំដោយឯកអគ្គរដ្ឋទូត លោក Tran Trong Toan បានសាកសួរសុខទុក និងជូនពរ ឆ្នាំថ្មី ២០១៣ បណ្ដាគ្រួសារពហុវប្បធម៌វៀតណាម-កូរ៉េខាងត្បូង នៅទីក្រុង Ansan ខេត្ត Gyeonggi៕