VOV WorldVOV World
សកម្មភាពជាក់ស្ដែងក្នុងឱកាសរំលឹកខួបទិវាបេតិកភ័ណ្ឌវៀតណាម
23/11/2015 09:36
(VOVworld) - នាព្រឹកថ្ងៃទី២៣ វិច្ឆិកា នៅភូមិវប្បធម៌ ទេសចរណ៍ជនជាតិវៀត ណាមបានប្រព្រឹត្តទៅពិធីបិទ បញ្ចប់សប្ដាហ៍ “មហាសាមគ្គីភាពជាតិ-បេតិកភ័ណ្ឌ វប្បធម៌វៀតណាម”។
ទិដ្ឋភាពនៃពិធីប្រារព្ធសប្ដាហ៍មហាសាមគ្គីភាពជាតិ-បេតិកភ័ណ្ឌវប្បធម៌វៀតណាមឆ្នាំ២០១៥ (VOVworld) - នាព្រឹកថ្ងៃទី២៣ វិច្ឆិកា នៅភូមិវប្បធម៌ទេសចរណ៍ជនជាតិវៀតណាម បានប្រព្រឹត្តទៅពិធីបិទបញ្ចប់សប្ដាហ៍ “មហាសាមគ្គីភាពជាតិ-បេតិកភ័ណ្ឌ វប្បធម៌ វៀតណាម”។ត្រូវបានរៀបចំឡើងក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវាបេតិកភ័ណ្ឌ វៀតណាម (ថ្ងៃទី២៣ វិច្ឆិកា) សប្ដាហ៍មហាសាមគ្គីភាពជាតិ-បេតិកភ័ណ្ឌវប្បធម៌ វៀតណាម” បាននាំមកនូវសកម្មភាពសម្បូរបែបជាច្រើនហើយ ទាក់ទាញការចូល រួមទស្សនារបស់ទស្សនិកជនជាង២២ពាន់នាក់។ជោគជ័យធំ បំផុតនៃព្រឹត្តិការណ៍ នេះគឺជាតភ្ជាប់ លើកដម្កើងតំលៃវប្បធម៌វិសេសវិសាលនានា ហើយអះអាងនូវស្មារ តីមហាសាមគ្គីភាពជាតិ។លោក Nguyen Thanh Hai ទស្ស និកជនមួយនាក់នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាមបានចែករំលែកថា៖ “ការរៀបចំសប្ដាហ៍វប្បធម៌នេះមានអត្ថន័យដ៏ធំណាស់ ដោយសារតាមរយៈសកម្ម ភាពទាំងនេះ គឺខេត្តក្រុងនានានៅភាគខាងជើង កណ្ដាលនិងខាងត្បូងវៀតណាម សុទ្ធតែមានលក្ខណៈដើម្បីផ្សព្វផ្សាយផលិតផលវិសេសវិសាលនៃតំបន់របស់ខ្លួន។ តាមនោះជួបប្រាស្រ័យដើម្បីរឹតបន្តឹងចំណងសាមគ្គីភាពរវាងជនជាតិទាំងឡាយ”។ នាថ្ងៃដដែល នៅរដ្ឋធានីហាណូយ ក៏បានប្រព្រឹត្តទៅសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិក្រោមប្រធានបទ “អភិរក្ស ពង្រីកតំលៃនៃបេតិកភ័ណ្ឌពិភពលោក - មើលពីបរមរាជវាំង Thang Long”។សិក្ខាសាលានេះទទួលបានបទសន្ទរកថាចំនួន៤០បទរបស់អ្នកវិទ្យា សាស្ត្រ អ្នកជំនាញការនៅក្នុងនិងក្រៅប្រទេសជាច្រើន។ ក៏នាថ្ងៃនេះដែរ នៅខេត្ត Phu Tho ភាគខាងជើងវៀតណាមបានរៀបចំពិធីរំលឹកខួប អនុស្សាវរីយ៍ទិវាបេតិកភ័ណ្ឌវប្បធម៌វៀតណាមនិងពិធីប្រគល់កិត្តិនាម “សិល្បៈករ សិល្បការិនីច្រៀង Xoan Phu Tho” ឆ្នាំ២០១៥ផងដែរ៕

More