VOV WorldVOV World
សកម្មភាពជួបប្រាស្រ័យវប្បធម៌ជប៉ុននិងការតាំងពិព័រណ៍ផ្កាសាគូរ៉ាបានបើកជាផ្លូវការនៅទីក្រុងហាណូយ
11/03/2017 08:53
(VOVworld)- សកម្មភាពជួបប្រាស្រ័យវប្បធម៌ជប៉ុននិងការតាំងពិព័រណ៍ផ្កាសាគូរ៉ា បានបើកជាផ្លូវការនាយប់ថ្ងៃទី១០មិនានៅទីក្រុងហាណូយ។ ។អញ្ជើញថ្លែងមតិក្នុង ពិធី Nguyen Doan Toan បានអះអាងថា
សកម្មភាពជួបប្រាស្រ័យវប្បធម៌ជប៉ុននិងការតាំងពិព័រណ៍ផ្កាសាគូរ៉ាបានបើកជាផ្លូវការនៅទីក្រុងហាណូយ
ផ្កាសាគូរ៉ា (VOVworld)- សកម្មភាពជួបប្រាស្រ័យវប្បធម៌ជប៉ុននិងការតាំងពិព័រណ៍ផ្កាសាគូរ៉ា  បានបើកជាផ្លូវការនាយប់ថ្ងៃទី១០មិនានៅទីក្រុងហាណូយ។ ។អញ្ជើញថ្លែងមតិក្នុង ពិធី Nguyen Doan Toan បានអះអាងថា សកម្ម ភាពជួបប្រាស្រ័យវប្បធម៌ជប៉ុននិង ការតាំងពិព័រណ៍ផ្កាសាគូរ៉ាឆ្នាំ២០១៧នៅទីក្រុងហាណូយនេះជាសកម្មភាពរួម ចំណែកផ្សព្វផ្សាយនិងឧទេ្ទសនាមនូវរូបភាពនិងវប្ប ធម៌ដ៏សម្បូរបែបរបស់ទឹកដី  និងមនុស្សជប៉ុនឲ្យខិតមកជិតជាមួយប្រជាជនរដ្ឋធានីហាណូយ។         “សកម្មភាពនេះបាន ប្រព្រឹត្តទៅសំដៅបង្កើនការយល់ដឹងគ្នាទៅវិញទៅមក  និងរួមចំណែកនាំទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងជប៉ុនកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ នេះក៏បង្ហាញពីការយកចិត្តទុកដាក់ របស់ជប៉ុនចំពោះប្រជាជនវៀតណាមនិងចំពោះប្រជាជនរដ្ឋធានីផងដែរ”។        ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះក៏បានប្រព្រឹត្តទៅកម្មវិធីសិល្បៈ ស្តីពី “ផ្កា សាគូរ៉ា- ពោរពេញទៅដោយមនោសញ្ចេតនាវៀតណាម-ជប៉ុន” សម្តែងដោយសិល្បៈ ករ សិល្បៈការីវៀតណាមនិងជប៉ុន។         សកម្មភាពជួបប្រាស្រ័យវប្បធម៌ជប៉ុននិងការតាំងពិព័រណ៍ផ្កាសាគូរ៉ានឹងប្រព្រឹត្ត ទៅរហូតដល់ថ្ងៃទី១២មិនាឆ្នាំ២០១៧៕