VOV WorldVOV World
សកម្មភាពនាំចេញនាំចូលនៅច្រកទ្វាព្រំដែនLao Cai ប្រព្រឹត្តទៅដ៏អ៊ូអរ
04/06/2014 11:43
(VOV)_ក្នុងរយៈពេល១ខែកន្លងទៅ សកម្មភាពពាណិជ្ជកម្ម នាំចេញ​នាំចូល នៅច្រកព្រំដែនLao Cai (ប្រទេសវៀតណាម) ​ត្រូវបានប្រព្រឹត្តទៅយ៉ាងផុលផុស។
សកម្មភាពនាំចេញនាំចូលនៅច្រកទ្វាព្រំដែនLao Cai ប្រព្រឹត្តទៅដ៏អ៊ូអរ
សកម្មភាពនាំចេញនាំចូលនៅច្រកទ្វាព្រំដែនLao Cai ប្រព្រឹត្តទៅដ៏អ៊ូអរ ( laocai.gov.vn) (VOV)_ក្នុងរយៈពេល១ខែកន្លងទៅ សកម្មភាពពាណិជ្ជកម្ម នាំចេញ​នាំចូល នៅច្រកព្រំដែនLao Cai (ប្រទេសវៀតណាម) ​ត្រូវបានប្រព្រឹត្តទៅយ៉ាងផុលផុស។  បើ​ប្រៀប​នឹងខែមេសាឆ្នាំ២០១៤ និងរយៈពេលដូចគ្នានាឆ្នាំទៅមិញ បរិមាណទំនិញ ​តំលៃប្រាក់ពាណិជ្ជកម្មនៅច្រកពំដែននេះបានកើនឡើងខ្លាំង។           តាមការស្ថិតិរបស់សាខានាយកដ្ឋានគយ នៅច្រកទ្វាព្រំដែន Lao Cai ថា៖​ សកម្មភាពនាំចេញ នាំចូលនៅប្រព្រឹត្តទៅជាធម្មតា។ លោក Nguyen Quyet Chien ប្រធានសាខានាយកដ្ឋានគយ Lao Cai បានអោយដឹងថា៖           “ តំលៃប្រាកពាណិជ្ជកម្មនាំចូលក្នុងខែឧសភា កើន៣% បើប្រៀបនឹង​ខែមេ សាឆ្នាំ២០១៤។ នាពេលខាងមុខនេះមុខទំនិញកសិផលមួយ​ចំនួនរបស់វៀតណាម នឹងចំរដូវ ប្រមូលផល បានជាតំឡៃប្រាក់ពាណិជ្ជកម្ម​នឹង​កើនមានឡើងតទៅទៀត។ សាខានាយកដ្ឋានគយ Lao Cai ជានិច្ច​កាល​បង្កលក្ខណះងាយស្រួល សំរាប់សកម្ម ភាព ផលិតកម្ម អាជីវកម្ម នាំចេញនាំ​ចូល វិនិយោគក្នុងតំបន់។” ជាអង្គភាពអាជីវកម្ម១ក្នុងចំណោមអង្គភាពអាជីវកម្មមានសកម្មភាពយូរឆ្នាំនៅច្រក ទ្វាព្រំដែន​Lao Cai ជាតំណាងរបស់សម្ព័ន្ធក្រុមហ៊ុន Long Hai  លោក Cao Manh Cuong បានអះអាងថា៖           សកម្មភាពរបស់ក្រុមហ៊ុនយើងខ្ញុំដែលឆ្លងតាមច្រកទ្វាព្រំដែនចិនមក វៀត ណាមគឺអូរអរណាស់។ ក្នុងខែមិថុនានេះ​យើងខ្ញុំនៅមានផែនការនាំចូល​ទំ​និញគ្រប់ ប្រភេទ និងបរិមាណទំនិញនឹងមានការកើនបើប្រៀបខែឧសភា​​។           ក្នុងឆ្នាំ២០១៣ តម្លៃប្រាក់ពាណិជ្ជកម្មឆ្លងតាមច្រកទ្វាព្រំដែន Lao Cai ទទួល បាន១ពាន់៦រយពាន់លានដុល្លារអាមេរិក។ ជាមួយនឹងការនាំចេញ​នាំចូល​ដូចសព្វ ថ្ងៃ សកម្មភាពធ្វើអាជីវកម្មពាណិជ្ជកម្ម នាំចេញនាំចូល​តាមច្រកទ្វាព្រំដែន Lao Cai-