VOV WorldVOV World
សកម្មភាពនានាក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំនៃទិវាបង្កើតទំនាក់ ទំនងការទូតវៀតណាម-រុស្ស៊ី
29/01/2015 10:58
(VOVworld) - អគ្គទីប្រឹក្សាវៀតណាមប្រចាំនៅរុស្ស៊ី លោក​ Nguyen Hung បានអះអាងថា ប្រជាជនវៀត ណាមជានិច្ចកាលចងចាំជានិច្ចនូវជំនួយឧបត្ថម្ភដ៏ធំ ធេងដែលប្រទេសសូ វៀតមុននេះ ឬសហព័ន្ធរុស្ស៊ី នាបច្ចុប្បន្នបានលៃទុកឲ្យវៀតណាមក្នុងបុព្វហេតុ តស៊ូដណ្ដើមឯករាជ្យជាតិ
សកម្មភាពនានាក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ឆ្នាំនៃទិវាបង្កើតទំនាក់ ទំនងការទូតវៀតណាម-រុស្ស៊ី
(VOVworld) - ថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាបង្កើតទំនាក់ ទំនងការទូតវៀតណាម-សហព័ន្ធរុស្ស៊ី នាថ្ងៃទី២៨ មករា នៅទីក្រុងម៉ូស្គូអគ្គទីប្រឹក្សា វៀតណាមប្រចាំនៅរុស្ស៊ីលោក​ Nguyen Hung បានអះអាងថា ប្រជាជនវៀតណាម ជានិច្ចកាលចងចាំជានិច្ចនូវជំនួយឧបត្ថម្ភដ៏ធំធេងដែលប្រទេសសូ វៀតមុននេះ ឬសហព័ន្ធរុស្ស៊ីនាបច្ចុប្បន្នបានលៃទុកឲ្យវៀតណាមក្នុងបុព្វហេតុ តស៊ូដណ្ដើម ឯករាជ្យជាតិ ក៏ដូចជាបុព្វហេតុកសាងមាតុប្រទេសក្នុងសម័យកាល សន្តិភាព។វៀតណាមមានគោលបំណងបន្តកិច្ចសហការជាមួយរុស្ស៊ីយ៉ាងស្អិតរមួត ដើម្បី នាំទំនាក់ទំនងរវាងប្រទេសទាំង២កាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាពថែម ទៀត។ រីឯខ្លួនវិញ លោក Tatarinov ប្រធាននាយកដ្ឋានទទួលបន្ទុកទ្វីបអាស៊ីនៃក្រសួង  ការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ថា ការបង្កើតទំនាក់ទំនងរវាងភាគីទាំង២៦៥ឆ្នាំ មុននេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសំខាន់ដោយទទួលស្គាល់ការបោះ ជំហានអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងរវាងរដ្ឋទាំង២និងប្រជាជាតិទាំង២។ នៅវៀតណាម នាថ្ងៃទី២៩ មករា សារមន្ទីហូជីមិញបានសហការជាមួយស្ថានទូត រុស្ស៊ីប្រចាំនៅវៀតណាមនិងមជ្ឈឹមសមាគមមិត្តភាពវៀតណាម រុស្ស៊ី រៀបចំការ តាំងពិព័រណ៍ដោយប្រធានបទ “ទំនាក់ទំនងមិត្តភាពវៀតណាម-សហព័ន្ធរុស្ស៊ី”  ដោយមានរូបថត ឯកសារ និងវត្ថុតាំងបញ្ហាញជាច្រើន៕