VOV WorldVOV World
សកម្មភាពនៃការបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៣
15/07/2013 08:36
VOV-បន្តសកម្មភាពរបស់ការបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៣ នា​ថ្ងៃ​ទី១៥កក្កដា បណ្ដាសមាជិកបានទៅទស្សនាដងទង់ជាតិ Lung Cu សួនឧទ្យាន​ភូគុម្ភ​វិទ្យាសកល ដំបន់ខ្ពង់រាបថ្ម Dong Van ជាកន្លែងព្រំដែននៃមាតុប្រទេសនិង​បញ្ចប់ដំណើរទស្សនាខេត្ត​ Ha Giang។
សកម្មភាពនៃការបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៣
មិត្ត Tran Hoai Ngan មកពីទីក្រុងម៉ូស្គូសហព័ន្ធរុស្ស៊ីនៅក្បែរបង្គោលលេខ២៦១ (vovworld.vn)         VOV-បន្តសកម្មភាពរបស់ការបោះជំរុំវិស្សមកាលវៀតណាមឆ្នាំ២០១៣ នា ថ្ងៃ​ទី១៥កក្កដា បណ្ដាសមាជិកបានទៅទស្សនាដងទង់ជាតិ Lung Cu សួនឧទ្យាន ​ភូគុម្ភ​វិទ្យាសកល ដំបន់ខ្ពង់រាបថ្ម Dong Van ជាកន្លែងព្រំដែននៃមាតុប្រទេសនិង​បញ្ចប់ដំណើរទស្សនាខេត្ត​ Ha Giang។         មុននោះ នារសៀលថ្ងៃទី១៤កក្កដា គណៈប្រតិភូដំណាងយុវជននិស្សិត​ជា​ ជន​វៀតណាមនៅឯបរទេសបានមកទស្សនាប៉ុស្តិការពារព្រំដែន Thanh Thuy ស្រុក Vi Xuyen។ គណៈប្រតិភូបានស្ដាប់អំពីដំណើរការបង្កើតខ្សែព្រំដែន​និង​ដំណើរការខ័ណ្ឌសីមាបោះបង្គោលព្រំដែនលើដីគោករវាងវៀតណាមនិងចិន​និយាយរួមនិងដំបន់ព្រំដែនរបស់ខេត្ត Ha Giang វៀតណាមនិងខេត្ត Yunnan ចិន។ ជំនួយការកិច្ចការព្រំដែនបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Ha Giang, Dinh Xuan Thuc បានឲ្យដឹងថា នាថ្ងៃទី២៦កក្កដាឆ្នាំ២០០២​នៅច្រកទ្វាព្រំដែន Thanh Thuy, Ha Giang វៀតណាមនិង ​Yunnan ចិន​ប្រទេសទាំងពីរបានបោះ​បង្គោលមាន លេខ២៦១៖ នេះជាការបោះជំហានសំខាន់ចាប់ផ្ដើមឲ្យការអនុវត្ត​កិច្ចការខ័ណ្ឌ សីមាបោះបង្គោលព្រំដែនលើដំបន់ដីជាក់ស្ដែង។ ដាក់ដៃលើ​បង្គោល​លេខ២៦១ មិត្ត Tran Hoai Ngan នៅទីក្រុងម៉ូស្គូសហព័ន្ធ​រុស្ស៊ីបានឲ្យ​ដឹងថា៖         “ខ្ញុំដែលធ្លាប់បានស្ដាប់លើបណ្ដាញ Internet ប៉ុន្តែពេលមកដល់វៀតណាម ខ្ញុំបានឃើញថា អ្វីៗដែលសរសេរលើ Internet មិនទាន់ឆ្លុះបញ្ចាំងយ៉ាង​ពិត​ប្រាកដ​អ្វីៗដែលកំពុងប្រព្រឹត្តទៅនៅវៀតណាមឡើយ។ ខ្ញុំឃើញថា​យើងកំពុង​ការពារ​ដ៏ល្អនូវអធិបតេយ្យភាពរបស់ខ្លួន រួមចំណែកធ្វើឲ្យខ្ញុំយល់បន្ថែមអំពី​ព័ត៌មាន ត្រឹមត្រូវរបស់ប្រទេសយើងក៏ដូចជាបង្កើនបន្ថែមសេចក្តីស្នេហ៍របស់ខ្ញុំ​ចំពោះ ស្រុកកំណើតមាតុប្រទេស៕”