VOV WorldVOV World
សកម្មភាពនៃសម័យប្រជុំលើកទី២០នៃគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
14/08/2013 10:58
គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានផ្តល់មតិចំពោះសេចក្ដី​ព្រាង អនុក្រិត្យ អាជីវកម្មភ្នាល់ការរតប្រណាំងសេះ ​ប្រណាំងឆ្កែរ ​បាល់ទាត់​អន្តរជាតិ
សកម្មភាពនៃសម័យប្រជុំលើកទី២០នៃគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម
សកម្មភាពនៃសម័យប្រជុំលើកទី២០នៃគណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម(TTXVN) (VOV)_បន្តសកម្មភាពនៃសម័យប្រជុំលើកទី២០ នាព្រឹកថ្ងៃទី ១៤ សីហា គណះ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានផ្តល់មតិចំពោះសេចក្ដី​ព្រាងអនុ ក្រិត្យ អាជីវកម្មភ្នាល់ការរតប្រណាំងសេះ ​ប្រណាំងឆ្កែរ ​បាល់ទាត់​អន្តរជាតិ និង អនុក្រិត្យ ស្ដីពីអាជីវកម្ម Casino។ នៅទីនេះ បណ្ដាសមាជិកនៃ​គណះកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាបានចាត់ទុកថា÷ នេះគឺជាសកម្មភាព​អាជីវកម្មមានលក្ខណះ ជាបញ្ហារសើប  មានការជះឥទ្ធិពលជាច្រើនដល់​សេដ្ឋកិច្ច សង្គម វប្បធម៌ សន្តិសុខ សណ្ដាប់ធ្នាប់។ ដូច្នេះ រដ្ឋាភិបាលត្រូវ​គិតគូរយ៉ាងម៉ត់ចត់ គ្រប់គ្រាន់ លើគ្រប់ជ្រុងជ្រោយ លោក Phan  Trung Ly ប្រធានគណះកម្មាធិការច្បាប់របស់រដ្ឋសភា បានចាត់ទុកថា÷            “ ចំពោះការផ្តួចផ្តើមគំនិតអនុញ្ញត្តិអោយធ្វើអាជិវកម្ម ខ្ញុំគាំទ្រការផ្តួចផ្ដើម​គំនិត នេះ និងខ្ញុំស្នើថា÷ គណះកម្មាធិការអចិនត្រៃយ៍រដ្ឋសភា ត្រូវមានសេចក្ដីសម្រេចចិត្ត មួយ អនុញ្ញាត្តិអោយបញ្ហានេះដែរ៕ ”