សកម្មភាពនៃសម័យប្រជុំលើកទី៦នៃរដ្ឋសភាវៀតណាមនីតិកាលទី១៣
15/11/2013 12:06
Vovworld-គំរោងច្បាប់ឆ្លងដែនស្នាក់នៅរបស់ជនបរទេសនៅវៀតណាមត្រូវធានាភាព ងាយស្រួលសំរាប់ជនបរទេសមកទេសចរណ៍រកស៊ីស្នាក់នៅនៅវៀតណាម។

សកម្មភាពនៃសម័យប្រជុំលើកទី៦នៃរដ្ឋសភាវៀតណាមនីតិកាលទី១៣ (VOV) Vovworld-គំរោងច្បាប់ឆ្លងដែនស្នាក់នៅរបស់ជនបរទេសនៅវៀតណាមត្រូវ ធានាភាព ងាយស្រួលសំរាប់ជនបរទេសមកទេសចរណ៍រកស៊ីស្នាក់នៅនៅវៀត ណាម។ នេះជាមតិរបស់សមាជិកសមាជិការសភាមួយចំនួនក្នុងកិច្ចប្រជុំតាមក្រុមៗ នារសៀលថ្ងៃទី១៥វិច្ឆិកា។ តាមបណ្ដាសមាជិកសមាជិការថា ច្បាប់ឆ្លងដែនស្នាក់ នៅរបស់ជនបរទេសនៅវៀតណាមមានសារៈសំខាន់ ពីព្រោះជះឥទ្ធិពលដោយ ផ្ទាល់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចដំណើរការសមាហរណកម្មរបស់វៀតណាម។ លោក Duong Trong Nghia សមាជិកសភាទីក្រុងហូជីមិញបានលើកមតិថា៖ “ក្របខ័ណ្ឌកែលំអររបស់ច្បាប់ត្រូវកំណត់ច្បាស់ បណ្ដាគោលការណ៍ឆ្លងដែន ស្នាក់នៅ។ ត្រូវកត់ច្បាស់ថា ជនបរទេសត្រូវគោរពច្បាប់វៀតណាមអំពីឆ្លងដែន ស្នាក់នៅនិងច្បាប់ផ្សេងៗ។ ក្រៅពីនោះ ក្នុងច្បាប់ក៏ត្រូវកំណត់ហាមបុគ្គលអង្គការ មានអំពើរំលោភគេងយកផលចំណេញចំពោះជនបរទេសក្នុងពេលគេឆ្លងដែន មកវៀតណាម។” បណ្ដាខ្លឹមសាររបស់គំរោងច្បាប់ឆ្លងដែនស្នាក់នៅរបស់ជនបរទេសនៅវៀត ណាមនឹងត្រូវបានពិភាគ្សាពេញអង្គនៅសាលប្រជុំនាថ្ងៃទី២៨វិច្ឆិកាខាងមុខ៕
Related






