VOV WorldVOV World
សកម្មភាពបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរីក
10/02/2016 09:21
VOVWORLD_នាយប់ថ្ងៃទី៩ខែកុម្ភះ(ម៉ោងអាមេរីក) លទ្ធផលរាប់សន្លឹកឆ្នោតជាជំហានដំបូងនៅរដ្ឋ New Hampshireក្នុងក្របខ័ណ្ឌយុទ្ធនាការបោះឆ្នោតប្រធានា ធិបតី​សហ​រដ្ឋ​អាមេរីកឆ្នាំ២០១៦បានសរឲ្យឃើញថា សេដ្ឋីDonald Trump​ និងព្រិទ្ធសមាជីក​Bernie ​Sanderជាអ្នកដណ្ដើមបានជ័យជំនះ។
សកម្មភាពបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរីក
បេក្ខជន Bernie Sanders (ខាងឆ្វេង)និងបេក្ខជន Donald Trump (រូបថត៖New York Times) VOVWORLD_នាយប់ថ្ងៃទី៩ខែកុម្ភះ(ម៉ោងអាមេរីក)លទ្ធផលរាប់សន្លឹកឆ្នោតជា ជំហានដំបូងនៅរដ្ឋ New Hampshireក្នុងក្របខ័ណ្ឌយុទ្ធនាការបោះឆ្នោតប្រធានាធិ បតី​សហ​រដ្ឋ​អាមេរីកឆ្នាំ២០១៦បានសរឲ្យឃើញថាសេដ្ឋីDonald Trump​ និងព្រិទ្ធ សមាជីក​Bernie ​Sanderជាអ្នកដណ្ដើមបានជ័យជំនះ។ ចូលរួមការបោះឆ្នោតនេះ​ ខាងគណៈ​បក្ស​ប្រជាធិបតេយ្យមានបេក្ខជន២នាក់គឺអតីតរដ្ឋមន្ត្រីការបរទេស លោកស្រី Hilary Clinton និងព្រិទ្ធសមាជីករដ្ឋVermont​លោកBernie ​Sander។ រីឯខាង គណៈបក្ស​សាធារណ​រដ្ឋ​​មានបេក្ខជន៨នាក់រួមមានសេដ្ឋីDonald Trump ព្រិទ្ធសមា ជីក២នាក់គឺលោក Ted Cruz និងលោក​Marco Rubio វេជ្ជបណ្ឌិតវះកាត់ Ben Carson  អភិបាលរដ្ឋNew Jersyលោក Chris Christie អតីតអភិបាលរដ្ឋ Florida លោក Jeb Bush និងអភិបាលរដ្ឋ​Ohio លោកJohn Kasich និងអតីតមេដឹកនាំសម្ព័ន្ធក្រុមហ៊ុន Hewlett-Packard លោកស្រីCarly Fiorina។​ផ្អែកទៅលើលទ្ធផលស្ទាបស្ទង់មតិនិង លទ្ធផលរាប់សន្លឹកឆ្នោតជាជំហានដំបូងបានសរឲ្យឃើញថាបេក្ខជនDonald Trumpបានសំរេចជោគជ័យក្នុងការប្រកួតប្រជែងរបស់​គណៈបក្សសាធារណរដ្ឋ នៅរដ្ឋNew Hampshireជាមួយសំលេងគាំទ្រចំនួន៣៣,៩១% ។​អ្នកជាប់លេខ២គឺ លោក John Kasich ដោយមានសំលេងគាំទ្រចំនួន១៦,១៩%។  ចំណែកការប្រកួតប្រជែងខាងគណៈបក្សប្រជាធិបតេយ្យ គឺព្រិទ្ធសមាជីក​Bernie ​Sanderទទួលបានសំលេងគាំទ្រចំនួន៥៦,៦១%ដោយវាដាច់អតីតរដ្ឋមន្ត្រីការ បរទេសលោកស្រី Hilary Clintonដែលទទួលបានសំលេងគាំទ្រចំនួន៤១,៣៧%៕