VOV WorldVOV World
សកម្មភាពរំលឹកខួបទិវាបុណ្យជាតិវៀតណាមនៅឯបរទេស
31/08/2013 08:40
ស្ថានទូតវៀតណាមប្រចាំនៅឡាវ បានរៀបចំពិធីជប់លៀងដ៍មហាឡារឹកក្នុងឱកាស រំលឹកខួបលើកទី៦៨ នៃទិវាបុណ្យជាតិវៀតណាម
សកម្មភាពរំលឹកខួបទិវាបុណ្យជាតិវៀតណាមនៅឯបរទេស
Vovworld-នាយប់ថ្ងៃទី៣០សីហានៅរដ្ឋធានីវៀងច័ន្ទស្ថានទូតវៀតណាមប្រចាំនៅ ឡាវ បានរៀបចំពិធីជប់លៀងដ៍មហាឡារឹកក្នុងឱកាសរំលឹកខួបលើកទី៦៨ នៃទិវា បុណ្យជាតិវៀតណាម(ទី២កញ្ញា)។ថ្លែងមតិនៅទីនេះឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅឡាវលោក Nguyen Manh Hung បានអះអាងថា៖ទំនាក់ទំនងសាមគ្គីភាពមិត្តភាព ជាពិសេសរវាងប្រទេសទាំង២បានស៊ីជម្រៅនិងអភិវឌ្ឍន៍លើគ្រប់វិស័យតទៅទៀត។ នាថ្ងៃដដែលស្ថាតទូតវៀតណាមប្រចាំនៅរុស្ស៊ីក៍បានរៀបចំពិធីជប់លៀងដ៍មហាឡា រឹកក្នុងឱកាសរំលឹកខួបលើកទី៦៨នៃបដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិទី២កញ្ញា។ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរស្ស៊ីលោក Pham Xuan Sonរួមជាមួយអនុរដ្ឋមន្រ្តីការ បរទេសរុស្ស៊ីលោក Karasin បានរំលឹកឡើងវិញការបោះជំហានថ្មីក្នុងទំនាក់ទំនង សហប្រតិបត្តិការរវាងប្រទេសទាំង២នាពេលកន្លងមក។ភាគីទាំង២បានអះអាងថា៖នឹងធ្វើអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីនាំទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តលើគ្រប់ វិស័យរវាងប្រទេសទាំង២ឡើងកំពស់ថ្មី។ ​​​​​​​​​​​​​               រូបថត​ VOV មុននោះនាយប់ថ្ងៃទី២៩សីហាស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាក៍បាន​រៀបចំពិធី រំលឹកខួបលើកទី៦៨នៃបដិវត្តន៍ខែសីហានិងទិវាបុណ្យជាតិទី២កញ្ញាផងដែរ។នាថ្ងៃទី ៣០សីហាថ្នាក់ដឹកនាំរបស់ប្រទេសជាច្រើនលើសកលលោកបានផ្ញើសារទូរលេខអំណរ ដល់ថ្នាក់ដឹកនាំវៀតណា។តាងនាមរដ្ឋាភិបាលថ្នាក់ដឹកនាំ អាមេរិកប្រធានាធិបតីលោក Barack Obamaនិងរដ្ឋមន្រ្តីការបរទេសលោកJohn Kerryបានផ្ញើសារទូរលេខអំណរសារទរ ដល់ថ្នាក់ដឹកនាំវៀតណា។ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ងបានរៀបចំពិធីរំលឹកខួប ទិវាបុណ្យជាតិទី២កញ្ញាផងដែរ។មិត្តភក្តិជាច្រើនកុះករដំណាងនៃបណ្តាប្រទេសអាស៊ាន​ ចិនអាមេរិកជាដើមបានចូលរួមពិធីនេះ៕