VOV WorldVOV World
សកម្មភាពរំលឹកខួបលើកទី១៥នៃព្រឹត្តការណ៍ NATO បានវាយប្រហាតាមជើងអាកាសទៅលើប្រទេសYugoslavia
24/03/2014 11:42
(VOVworld)-នាថ្ងៃទី២៤មិនា សាធារណរដ្ឋ Serbia និង សាធារណរដ្ឋ Montenegro បានរៀបចំសកម្មភាពជា ច្រើនដើម្បីរំលឹកខួបលើកទី១៥នៃព្រឹត្ត ការណ៍អង្គ ការសន្ធិសញ្ញាអត្លង់តិច (NATO)
សកម្មភាពរំលឹកខួបលើកទី១៥នៃព្រឹត្តការណ៍ NATO បានវាយប្រហាតាមជើងអាកាសទៅលើប្រទេសYugoslavia
ការផ្ទុះគ្រាប់បែកនៅkosovoដោយការវាយប្រហារតាមជើងអាកាសរបស់ NATO នាថ្អៃទី 25/3/1999 (រូបថតៈ Reuters) (VOVworld)-នាថ្ងៃទី២៤មិនា សាធារណរដ្ឋ Serbia និងសាធារណរដ្ឋ Montenegro បានរៀបចំសកម្មភាពជាច្រើនដើម្បីរំលឹកខួបលើកទី១៥នៃព្រឹត្ត ការណ៍អង្គការ សន្ធិសញ្ញាអត្លង់តិច (NATO)បានបើកយុទ្ធនាការវាយប្រហាតាម ជើងអាកាស សំដៅទៅលើតំបន់ដែនដី​Yugoslavia កាលពីមុននេះ (ថ្ងៃទី២៤មិនា ឆ្នាំ១៩៩៩)។ នៅរដ្ឋធានី Belgrad បានប្រព្រឹត្តទៅការបើកសម្ពោធមណ្ឌលរំលឹក វិញ្ញាណក្ខ័ន្ធ ជនស្លាប់ចំនួន១៦នាក់ក្នុងការវាយប្រហាតាមជើងអាកាសរបស់ NATO ទៅលើ ស្ថានីយ៍ទូរទស្សន៍ RTS។ ក្នុងពេលនោះ បណ្តាសាលានៅ Serbia ក៏បានចំណាយ ពេលសម្រាប់ព្រឹត្តការណ៍ពោលខាងលើដែរ។         យុទ្ធនាការវាយប្រហាតាមជើងអាកាសរបស់ NATO បានអូសបន្លាយ រយៈ ពេល៧៨យប់ថ្ងៃ ចាប់តាំងពីថ្ងៃទី២៤មិនាដល់ថ្ងៃទី១០ឧសភា ឆ្នាំ១៩៩៩ ។រហូត មកដល់ពេលនេះផលវិបាកនៃយុទ្ធនាការនេះនៅជះឥទ្ធិពលដ៏ធ្ងន់ធ្ងរនៅទីប្រជុំ ជន មួយចំនួនរបស់ Serbi ជាពិសេស នៅភាគខាងត្បូងរបស់ប្រទេសនេះ និង កម្រិត វិទ្យុសកម្មនៅខ្ពស់ជាងធម្មតា៕