VOV WorldVOV World
សកម្មភាពរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ
15/04/2015 11:37
Vovworld-នាថ្ងៃទី១៥មេសា នៅទីក្រុង Phan Thiet ខេត្ត Binh Thuan បាន​រៀបចំ​​ប្រារព្ធពិព័ណ៌ Binh Thuan-
សកម្មភាពរំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (vietnamplus.vn)         Vovworld-នាថ្ងៃទី១៥មេសា នៅទីក្រុង Phan Thiet ខេត្ត Binh Thuan បាន​រៀបចំ ​​ប្រារព្ធពិព័ណ៌ Binh Thuan-៤០ឆ្នាំកសាងនិងអភិវឌ្ឍន៍។​នេះជា​ព្រឹត្តិការណ៍​​ចាប់ផ្ដើម ឲ្យបណ្ដាសកម្មភាពអំណរពិធីខួបលើកទី៤០នៃទិវារំដោះខេត្ត Binh Thuan (ទី១៩ មេសា)និងខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូងទាំង​ស្រុង​ឯកភាព​ប្រទេស ជាតិ(ទី៣០មេសា)។ ពិព័ណ៌បានតាំងបង្ហាញរាល់រូបថត​ស្ដីពីដំណើរការ​សកម្មភាព និងឧទ្ទេសនាមរាល់ផលិតផលសមិទ្ធិដែលអង្គភាព​នានាទទួលបានក្នុង​អំឡុង​៤០ ឆ្នាំកន្លងទៅ។ គណៈចាត់តាំងបានរៀបចំកន្លែង​មួយដែលដាក់តាំងឯកសារផែនទី ដោយអះអាងនូវការអនុវត្តនិង​ការពារ​អធិបតេយ្យបន្តបន្ទាប់របស់វៀតណាមចំពោះ ប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa ទៀតផង។         នាព្រឹកថ្ងៃដដែលអាគ៌ាវប្បធម៍នារីទីក្រុងហូជីមិញបានបើកពិព័ណ៌រូប​សំណាក់ ​វីរអ្នកម្ដាយវៀតណាមនិងវីរនារីកំលាំងប្រដាប់អាវុធប្រជាជន​វៀតណាម។ ប្រព្រឹត្ត​ ទៅចាប់ពីថ្ងៃទី១៥មេសាដល់ថ្ងៃទី៤ឧសភា ពិព័ណ៌បាន​តាំងបង្ហាញរូប​ចម្លាក់​វីរអ្នក ម្ដាយវៀតណាមនិងវីរៈនារីកំលាំងប្រដាប់អាវុធ​ប្រជាជនវៀតណាមចំនួន៣២​គ្រឿង ​ដោយសិល្បៈការិនី Lai Thi Kim Thanh អនុវត្តដោយប្រធានបទរស់ជា​និច្ច​ជាមួយ​ពេល វេលា៕

More