VOV WorldVOV World
សកម្មភាពរំលឹកខួបលើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម
03/02/2015 08:38
Vovworld-អំណរខួបលើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនីស្ត វៀតណាម (ទី៣កុម្ភៈ) កាសែត Nhan Dan
សកម្មភាពរំលឹកខួបលើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម
សកម្មភាពរំលឹកខួបលើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម (VOV)         Vovworld-អំណរខួបលើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម (ទី៣កុម្ភៈ) កាសែត Nhan Dan នាថ្ងៃទី៣កុម្ភៈបានចុះផ្សាយ​វិចារណៈកថា បំភ្លឺជា និច្ចតាមបក្ស។ វិចារណៈកថាបានលើកច្បាស់ថា បក្ស​កុម្មុយនីស្តបាន គូសសញ្ញា ដ៏ភ្លឺស្វាងលើផ្លូវតស៊ូរំដោះប្រជាជាតិ បើកចេញសម័យកាលថ្មីសំរាប់ប្រទេសជាតិ ឈានឡើង។ ខណ់ពេលនោះ វិចារណៈកថានៃកាសែត Quan doi Nhan dan បាន អះអាងថា កងទ័ពប្រជាជន​វៀតណាមរក្សាជំនឿជាក់និងឬទ្ធានុភាពនិងទេពកោ សលរបស់បក្ស។         ទំព័រទី១កាសែត​ Nhan Dan, Quan doi Nhan dan និងកាសែតធំៗច្បាប់​ចេញ ​ផ្សាយនាថ្ងៃទី៣កុម្ភៈបានចុះផ្សាយព័ត៌មានអត្ថបទរូបថតជាច្រើនស្ដីពី​សកម្មភាព រំលឹកខួបលើកទី៨៥នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម ក្នុងនោះ​មានពិធី មីទ្ទីងនៅទីក្រុងហាណូយនាថ្ងៃទី២កុម្ភៈ។ កាសែតជាច្រើនបានចុះ​ផ្សាយ​សន្ទរកថា របស់លោកអគ្គលេខាបក្ស Nguyen Phu Trong នៅពិធីមីទ្ទីង អះអាងថា បន្តពង្រីក ប្រពៃណីល្អប្រសើររក្សារឹងមាំនិងបង្កើនអត្តចរិតបដិវត្តន៍​ចរិតឈានទៅមុខរបស់ បក្សកសាងបក្សកុម្មុយនីស្តវៀតណាមស្អាតស្អំរឹងមាំ។         នាយប់ថ្ងៃទី២កុម្ភៈ កម្មវិធីសិល្បៈ បក្សនិងនិទាឃៈរដូវ អំណរខួបលើក​ទី​៨៥ នៃទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម(ទី៣កុម្ភៈ)ដែលប្រព្រឹត្តទៅនៅកន្លែង ស្ពានទូរទស្សន៍ចំនួន៣គឺទីក្រុងហាណូយ ទីក្រុងហូជីមិញនិងខេត្ត Kon Tum។ ទស្សនិកជននិងប្រជាជនទូទាំងប្រទេសបានកំសាន្តរាល់បទចម្រៀងការសម្ដែង សិល្បៈស្ងើចសសើរបក្សរុងរឿង លោកប្រធានហូជីមិញមហិមារ ប្រទេសជាតិ​ ផ្លាស់ប្តូរថ្មី៕