សកម្មភាពរំលឹកខួបលើកទី៩៥ទិវាសារព័ត៌មានបដិវត្តន៍វៀតណាម
21/06/2020 09:21
(VOVWORLD) - ព្រឹកថ្ងៃទី២០ មិថុនា ថ្នាក់ដឹកនាំទីក្រុងហូជីមិញដឹកនាំដោយលោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងបានទៅសាកសួរសុខទុក្ខនិងជូនពរសមាគមន៍អ្នកកាសែតទីក្រុងហូជីមិញ។
ទិដ្ឋភាពនៃពិធិប្រគល់ពានរង្វាន់សារព័ត៌មានទីក្រុងហូជីមិញលើកទី៣៨។ នាយប់ថ្ងៃទី២១ មិថុនា នៅរោងល្ខោនធំទីក្រុងហាណូយ បានប្រព្រឹត្តទៅនូវពិធីបូកសរុបនិងប្រគល់ពានរង្វាន់សារព័ត៌មានជាតិលើកទី១៤ចំពោះវណ្ណកម្មសារព័ត៌មានឆ្នើមៗចំនួន១០៣។ នេះជាបណ្ដាវណ្ណកម្មដែលមានគុណភាពខ្ពស់ទាំងខាងខ្លឹមសារនិងរូបភាព។ នាព្រឹកថ្ងៃដដែល សមាគមន៍អ្នកកាសែតទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកខួបលើកទី៩៥ទិវាសារព័ត៌មានបដិវត្តន៍វៀតណាមហើយប្រគល់ពានរង្វាន់សារព័ត៌មានទីក្រុងហូជីមិញលើកទី៣៨។ មុននោះ នាព្រឹកថ្ងៃទី២០ មិថុនា ថ្នាក់ដឹកនាំទីក្រុងហូជីមិញដឹកនាំដោយលោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងបានទៅសាកសួរសុខទុក្ខនិងជូនពរសមាគមន៍អ្នកកាសែតទីក្រុងហូជីមិញ៕
Related





