VOV WorldVOV World
សកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវាគ្រូបង្រៀនវៀតណាមក្នុងទូទាំងប្រទេស
20/11/2013 08:34
(VOVworld) – នាថ្ងៃទី ២០ វិច្ឆិកា លោកគ្រូរអ្នកគ្រូររាប់ លាននាក់ក្នុងទូទាំង ប្រទេសវៀតណាមបានរៀបចំពិធី រំលឹកខួបអនុស្សារវរីយ៍ទិវាគ្រូបង្រៀនវៀត ណាម (ថ្ងៃទី ២០ វិច្ឆិកា)។
សកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវាគ្រូបង្រៀនវៀតណាមក្នុងទូទាំងប្រទេស
រដ្ឋមន្ត្រីក្រសួងនគបាល នាយឧត្តមសេនីយ៍ Tran Dai Quang (Image: trandaiquang.net) (VOVworld) – នាថ្ងៃទី ២០ វិច្ឆិកា លោកគ្រូរអ្នកគ្រូររាប់លាននាក់ក្នុងទូទាំង ប្រទេសវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍ទិវាគ្រូបង្រៀនវៀត ណាម (ថ្ងៃទី ២០ វិច្ឆិកា)។ រួមជាមួយនោះ បណ្ដាក្រសួងផ្នែកក៏បានរៀបចំ សកម្មភាពលើកដម្កើង​គ្រូបង្រៀនជាច្រើន ផងដែរ។ នារសៀលថ្ងៃទី ១៩ វិច្ឆិកា នៅទីក្រុងហាណូយក្រសួងនគបាយបានរៀបចំពិធីរំលឹកខួបអនុស្សារ វរីយ៍លើកទី ៣១ នៃទិវាគ្រូបង្រៀនវៀតណាមនិងអបអរសារទបណ្ដាគ្រូ បង្រៀននគបាលប្រជាជនដែលទទួលបានកិត្តិនាមសាស្រ្តាចារ្យនិងសា ស្រ្តាចារ្យរងនា ២០១៣។ ថ្លែងមតិក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងនគបាល នាយឧត្តមសេនីយ៍ Tran Dai Quang  បានបញ្ជាក់ថា៖ “គណៈកម្មាធិការបក្សនគបាលមជ្ឈឹមនិងក្រសួងនគបាលមានគោលបំណង ជួរគ្រូបង្រៀនក្នុងកំលាំងនគបាលប្រជាជននិងសមមិត្តដែលទើបនឹងទទួលបាន ប្រសិទ្ធិនាមសាស្រ្តាចារ្យនិងសាស្រ្តាចារ្យរងបន្តពង្រីកប្រពៃណីដ៏ត្រចះត្រចង់ របស់កំលាំងនគបាលប្រជាជនវៀតណាមវីរភាពធ្វើល្អតាមដំបូន្មានរបស់ លោកប្រធានហូជីមិញ៖“ភារកិច្ចរបស់គ្រូបង្រៀនគឺធ្ងន់ធ្ងរណាស់ប៉ុន្តែត្រចះ ត្រចង់ណាស់។ ដើម្បីបំពេញល្អភារកិច្ចនេះ លោកគ្រូអ្នកគ្រូត្រូវធ្វើគំរូលើគ្រប់ វិស័យ បំប៉នសីលធម៌បដិវត្តន៍គោលជំហរនយោបាយកំណត់ច្បាស់លាស់នូវ តួនាទីភារកិច្ចចំពោះបុព្វហេតុអប់រំរបស់ខ្លួន។” នាយប់ថ្ងៃទី ១៩ វិច្ឆិកា ដ៏ដែល សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញទីក្រុងហូជីមិញ ក៏បានរៀបចំពិធី​លើកដម្កើងនិងប្រគល់រង្វាន់ជូនគ្រូបង្រៀនវ័យគ្មេងគំរូឆ្នាំ ២០១៣ ចំនួន ១១៨ នាក់ ផងដែរ៕