សកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវាដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿង
08/08/2013 08:31
សន្និសីទកាសែតឧទ្ទេសនាមកម្មវិធីសម្បុរសធម៌ “រួមដៃបន្ធូស្រាលផលវិបាក ដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំ”។

សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំវវៀតណាម (Image: www.vava.com) (VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍ទិវាដើម្បីជនរងគ្រោះដោយជាតិ គីមីពុលពណ៍លឿងទុំ (ថ្ងៃទី ១០ សីហា) នាថ្ងៃទី ៨ សីហា នៅទីក្រុងហាណូយបាន ប្រព្រឹត្តទៅសន្និសីទការសែតឧទ្ទេសនាមកម្មវិធីសម្បុរសធម៌ “រួមដៃបន្ធូស្រាលផល វិបាកដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទុំ”។ មុននោះ នា រសៀលថ្ងៃ ទី ៧ សីហា ពិធីបំផុសកម្មវិធីគាំទ្រជនរងគ្រោះដោយជាតិគីមីពុល ពណ៍លឿងទំ/ dioxin ឆ្នាំ ២០១៣ ត្រូវបានរៀបចំឡើង នៅទីក្រុង Vinh ភាគកណ្ដាលវៀតណាម។ ប្រធានរណសិរ្សមាតុភូមិខេត្ត Nghe An ភាគកណ្ដាល វៀតណាម លោក Nguyen An Huy បានអំពាវនាវឲ្យកម្មាភិបាលបុគ្គលិក កំលាំង ប្រដាប់អាវុធឧបត្ថម្ភប្រាក់ខែមួយ ថ្ងៃ។ ក្នុងថ្ងៃទី ៦ និងទី ៧ សីហា នៅ ទីក្រុង Can Tho ភាគខាងត្បូងវៀតណាមថ្នាក់ ដឹកនាំនិងសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៍លឿងទំទីក្រុង Can Tho បានទៅសាកសួរសុខទុកនិងជូនអំណោយបណ្ដាគ្រួសារជនរងគ្រោះដោយជាតិគី មីពុលពណ៍លឿងទុំនៅខ័ណ្ឌស្រុកចំនួន ៩៕
Related





