សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៦០ នៃទិវាជ័យជំនះ Dien Bien Phu ត្រូវបានរៀបចំឡើងជាច្រើន
21/04/2014 06:48
(VOVworld) – ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ១៩ និងទី ២០ មេសា “បណ្ដាទិវាបុណ្យវប្បធម៌កីឡានិងទេសចរណ៍ទីក្រុងហាណូយ នៅខេត្ត Dien Bien” ត្រូវបានរៀបចំឡើងនៅទីក្រុង Dien Bien (ភាគ ខាងជើងវៀតណាម)។

សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៦០ នៃទិវាជ័យជំនះ Dien Bien Phu ត្រូវបានរៀបចំឡើងជាច្រើន (Image: baodientu.chinhphu.vn) (VOVworld) – ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ១៩ និងទី ២០ មេសា “បណ្ដាទិវាបុណ្យ វប្បធម៌កីឡានិងទេសចរណ៍ទីក្រុងហាណូយនៅខេត្ត Dien Bien” ត្រូវបានរៀបចំឡើង នៅទីក្រុង Dien Bien (ភាគខាងជើងវៀតណាម)។ ក្នុងក្របខ័ណ្ឌទិវាបុណ្យនេះ ការ ដង្ហែរក្បួនលើវិថី Vo Nguyen Giap ដោយមានការចូលរួមរបស់សិល្បករសិល្បការិនី និងសិក្សានុសិស្សចំនួន ៣ រយនាក់។ នៅមហាស្រពក៏បានប្រព្រឹត្តទៅ ការតាំង ពិពណ៌ររូបថត ចំនួន ១២០ ផ្ទាំង ដែលលើកសរសើរជ័យជំនះ Dien Bien Phu និង លើកដម្កើង ចំណងមិត្តភាពរវាងទីក្រុងហាណូយនិងទីក្រុង Dien Bien ផងដែរ។ កម្មវិធីសិល្បៈប្រពៃណី “Dien Bien - ហាណូយ៖ ៦០ ឆ្នាំ-កំណត់ផ្លូវមួយ” បានបញ្ចប់ ដោយបណ្ដាទិវាបុណ្យវប្បធមធ៌កីឡានិងទេសចរណ៍ទីក្រុងហាណូយនៅខេត្ត Dien Bien។ ចាប់ពីថ្ងៃទី ១៨ ដល់ទី ២៥ មេសា កម្មវិធីបញ្ចាំងភាពយន្តបំរើកម្មាភិបាល យុទ្ធជនកំលាំងប្រដាប់អាវុធនិងប្រជាជននៅខេត្ត Dien Bien ក៏ត្រូវបានរៀបចំឡើង។ ក្នុងពេលនោះ នៅទីក្រុងហាណូយគណៈកម្មការរៀបចំកម្មវិធី សិល្បៈ “Dien Bien៖ បទចម្រៀងដ៏មហិមារ” បានប្រគល់សំបុត្រចំនួន ៥ រយដោយឥតគិតថ្លៃជូនដល់ អតីតយុទ្ធជននានាដែលបានចូលរួមយុទ្ធនាការ Dien Bien ដែលនឹងប្រព្រឹត្តទៅនៅ កីឡាដ្ឋានជាតិ My Dinh ទីក្រុងហាណូយ នាថ្ងៃទី ២៦ មេសា ខាងមុខ៕
Related
More




