VOV WorldVOV World
សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៨៥ នៃទិវាបង្កើតបក្សកម្មុយនិស្តវៀតណាមនៅក្នុងនិងក្រៅប្រទេស
02/02/2015 08:59
(VOVworld) – នាព្រឹកថ្ងៃទី ២ កុម្ភៈ ថ្នាក់ដឹកនាំបក្សរដ្ឋវៀតណាមបានអញ្ជើញទៅ ទស្សនានៅប្រាងកំកោលសពលោកប្រធានហូជីមិញនិងរំលឹកវិញ្ញាណខ័ណ្ឌបណ្ដា វីរជនយុទ្ធជនពលីក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៨៥ នៃទិវាបង្កើតបក្ស កម្មុយនិស្តវៀតណាម។
សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៨៥ នៃទិវាបង្កើតបក្សកម្មុយនិស្តវៀតណាមនៅក្នុងនិងក្រៅប្រទេស
សកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៨៥ នៃទិវាបង្កើតបក្សកម្មុយនិស្តវៀតណាមនៅក្នុងនិងក្រៅប្រទេស (Image: baothainguyen.vn) (VOVworld) – នាព្រឹកថ្ងៃទី ២ កុម្ភៈ ថ្នាក់ដឹកនាំបក្សរដ្ឋវៀតណាមបានអញ្ជើញទៅ ទស្សនានៅប្រាងកំកោលសពលោកប្រធានហូជីមិញនិងរំលឹកវិញ្ញាណខ័ណ្ឌបណ្ដា វីរជនយុទ្ធជនពលីក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍លើកទី ៨៥ នៃទិវាបង្កើតបក្ស កម្មុយនិស្តវៀតណាម។ នាថ្ងៃដដែល ពិធីមីទ្ទីញរំលឹកខួបអនុស្សារវរីយ៍លើកទី ៨៥ នៃទិវាបង្កើតបក្សកម្មុយនិស្តវៀតណាមដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋនិងបក្ខជន ជាជ្រើននាក់ក៏ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ។ មុននោះ នាថ្ងៃ ១ កុម្ភៈ គណៈកម្មាធិការអចិន្ត្រៃយ៍ខេត្ត Hai Duong (ភាគខាងជើង វៀតណាម) បានរៀបចំកម្មវិធីសិល្បៈ “បក្សជាក្តីសង្ឃឹមជ័យជំនះ”។ ក្នុងពេលនោះ នៅខេត្ត Tuyen Quang (ភាគខាងជើងវៀតណាម) បានប្រព្រឹត្តទៅកម្មវិធីសិល្បៈដោយ ប្រធានបទ “ក្តីសង្ឃឹមដើរតាមបក្សជាអមតៈ”។          នាព្រឹកថ្ងៃទី២កុម្ភៈ សាលានយោបាយខេត្ត Quang Ngai បានរៀបចំសិក្ខា សាលាវិទ្យាសាស្រ្តក្រោមប្រធានបទ “ការអភិវឌ្ឍន៍និងរីកធំធាត់របស់បក្សកុម្មុយ និស្តវៀតណាមរយៈពេល៨៥ឆ្នាំ”។ សិក្ខាសាលានេះ បានប្រមូលផ្តុំ បង្ហាញច្បាស់ លាស់អំពីប្រពៃណីដ៏រុងរឿងរបស់បក្សកុម្មុយនិស្តវៀតណាម ក្នុងអំឡុង៨៥ ឆ្នាំ កសាងនិងរីកធំធាត់ តួនាទីដឹកនាំរបស់បក្សចំពោះបដិវត្តន៍វៀតណាម និង ស្ថានភាពកសាងបក្សរបស់បក្សភាគខេត្ត Quang Ngai ក្នុងដំណាក់កាល បច្ចុប្បន្ន។         ក្នុងឱកាសនេះដែរ អង្គការតំបន់ជាច្រើននៅខេត្ត Nghe An បានទៅដាក់ កម្រង់ផ្កានៅទីលានហូជីមិញ (ទីក្រុង Vinh) និងនៅបណ្ឌលកេរិ៍ដំណែល Kim Lien នៅស្រុក Nam Dan ជាស្រុកកំណើតរបស់លោកប្រធានហូជីមិញនិងនៅ​ ផ្ទះអនុស្សាវរីយ៍លោកអតីតលេខាបក្ស Le Hong Phong នៅស្រុក Hung Nguyen ផងដែរ។       នាយប់ថ្ងៃទី ១ កុម្ភៈ នៅស្ថានទូតវៀតណាមប្រចាំនៅរដ្ឋធានីវៀងច័ន្ទរបស់ ឡាវគណៈកម្មការទទួលបន្ទុកជនវៀតណាមនៅឯបរទេសសហការជាមួយស្ថាន ទូតវៀតណាមនៅទីនេះបានរៀបចំកម្មវិធីសិល្បៈអបអរសារពរបក្សនិងជូនពរ បុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៥ ដោយប្រធានបទ “ចម្រៀងស្រុកកំណើត”។ សិល្បៈការិនី Hoai Phuong បានចែករំលែកថា៖ “ជនវៀតណាមនៅឯបរទេសជានិច្ចកាលឆ្ពោះទៅស្រុកកំណើត។ យើងខ្ញុំគួរឲ្យចាប់ អារម្មណ៍ណាស់ចំពោះមនោសញ្ចេតនារបស់ជនវៀតណាមនៅឡាវដែលបានលៃទុក សំរាប់សិល្បៈករសិល្បៈការិនី។” នាថ្ងៃ ២ កុម្ភៈ បក្សភាគនៃស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីក៏បានរៀបចំពិធី មីទ្ទីញរំលឹកខួបអនុស្សារវរីយ៍លើកទី ៨៥ នៃទិវាបង្កើតបក្សកម្មុយនិស្តវៀតណាម ព្រមទាំង ដំណើរការបូកសករុបការងារបក្សក្នុងឆ្នាំ ២០១៤ និងលាតត្រដាងអនុវត្តភារ កិច្ចក្នុងឆ្នាំ ២០១៥ ផងដែរ។ ក្នុងឱកាសនេះដែរ សកម្មភាពជាច្រើនរំលឹកខួបអនុស្សារវ រីយ៍លើកទី ៨៥ នៃទិវាបង្កើតបក្សកម្មុយនិស្តវៀតណាមក៏ត្រូវបានស្ថានទូតវៀតណាម ប្រចាំនៅអាលហ្សេរីរៀបចំឡើង ផងដែរ៕

More