សកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាទី៣០ មេសា និងទី១ ឧសភានៅឯបរទេស
02/05/2015 08:35
(VOVworld) - នាថ្ងៃទី១ ឧសភា ជនរួមជាតិវៀតណាម នៅមណ្ឌលរដ្ឋបាលពិសេស ម៉ាកាវ(ចិន)បានរៀបចំ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគ ខាងត្បូងទាំងស្រុង ឯកភាពប្រទេសជាតិ និងលើកទី ១២៩នៃទិវាពលកម្មអន្តរជាតិ។

(VOVworld) - នាថ្ងៃទី១ ឧសភា ជនរួមជាតិវៀតណាមនៅមណ្ឌលរដ្ឋបាលពិសេស ម៉ាកាវ(ចិន)បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាង ត្បូងទាំងស្រុង ឯកភាពប្រទេសជាតិ និងលើកទី១២៩នៃទិវាពលកម្មអន្តរជាតិ។ ថ្លែងមតិនៅ ទីនេះ អគ្គកុងស៊ុលវៀតណាមប្រចាំនៅហុងកុងនិងម៉ាកាវលោក Hoang Chi Trung បានអះអាងថា មហាជ័យជំនះនៅនិទាឃរដូវឆ្នាំ១៩៧៥ គឺជាទំព័រ១ដ៏ភ្លឺ ស្វាងក្នុង ប្រវត្តិសាស្ត្រកសាងនិងការពារប្រទេសរបស់ប្រជាជាតិវៀតណាម។ក្នុង ឱកាសនេះដែរ លោកក៏សំដែងគោលបំណងថា ពលករវៀតណាមនៅម៉ាកាវបន្ត ខំប្រឹងប្រែងដើម្បីរួម វិភាគទានច្រើនថែមទៀតសំរាប់ប្រទេសជាតិ ជាពិសេសគឺ កសាងគ្រួសារឲ្យបានសម្បូរ ហូហៀរ សមភាពនិងសុភមង្គល។ ឯកអគ្គរដ្ឋទូត Hoang Chi Trung ថ្លែងមតិនៅពិធីនេះ (រូបថត៖vietnamplus) ក្នុងបរិយាកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូងទាំង ស្រុង ឯកភាពប្រទេសជាតិ នារសៀលថ្ងៃទី៣០ មេសា នៅភោជនីយដ្ឋាន Viet Soul នៅ មជ្ឈមណ្ឌលវប្បធម៌ពាណិជ្ជកម្មនិងសណ្ឋាគារ “ហាណូយ-ម៉ូស្គូ” នៃ ប្រទេសរុស្ស៊ី ក៏បានប្រព្រឹត្តទៅកម្មវិធីតូរតន្ត្រីពិសេសដោយប្រធានបទ “រាល់ បទចម្រៀងរួម ដំណើរជាមួយខែឆ្នាំ” ផងដែរ៕
Related





