VOV WorldVOV World
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ ទិវាប្រព្រៃណីសម្ព័ន្ធសមាគមយុវជនវៀតណាម
13/09/2016 08:36
(VOVworld) – នារសៀលថ្ងៃទី ១២ កញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ សន្និសីទកាសែតឧទ្ទេសនាមអំពីបណ្ដា សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើក ទី ៦០ ទិវាប្រពៃណី សម្ព័ន្ធសមាគមយុវជនវៀតណាម (ថ្ងៃទី ១៥ តុលា)។
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ ទិវាប្រព្រៃណីសម្ព័ន្ធសមាគមយុវជនវៀតណាម
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ ទិវាប្រព្រៃណីសម្ព័ន្ធសមាគមយុវជនវៀតណាម (VNA) (VOVworld) – នារសៀលថ្ងៃទី ១២ កញ្ញា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ សន្និសីទកាសែតឧទ្ទេសនាមអំពីបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើក  ទី ៦០ ទិវាប្រពៃណីសម្ព័ន្ធសមាគមយុវជនវៀតណាម (ថ្ងៃទី ១៥ តុលា)។ ដោយ  មានប្រធានបទ «មោទនភាពជាយុវជនវៀតណាម» បណ្ដាសកម្មភាពរំលឹក ខួប ទិវាមានភាពសម្បូរបែបដូចជាពិធីគោរពទង់ជាតិការបំផុសចលនា ប្រឡងប្រណាំងខ្ពស់និងទិវាបុណ្យ «ខ្ញុំស្រឡាញ់មាតុប្រទេសរបស់ខ្លួន» បាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ កញ្ញាដល់ថ្ងៃទី ១៥ តុលា។ លោក Nguyen Phi Long លេខាធិការមជ្ឈឹមសម្ព័ន្ធយុវជនបក្សកម្មុយនិស្តវៀតណាមនិងជាប្រធាន សម្ព័ន្ធសមាគមយុវជនវៀតណាម បានឲ្យដឹងថា៖                «បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០ ទិវាប្រពៃណីនៃសម្ព័ន្ធសមា  គមនឹងបន្តឃោសនាទូលំទូលាយថែមទៀតអំពីប្រពៃណីរបស់យុវជនវៀតណាម និងសម្ព័ន្ធសមាគមយុវជនវៀតណាម។ តាមរយៈសកម្មភាពនេះ យុវជននឹងមាន  មោទនភាពអំពីប្រវត្តិសាស្ត្រ​ យល់បន្ថែមអំពីប្រពៃណីបដិវត្តន៍របស់យុវជនវៀត  ណាមនិងសម្ព័ន្ធសមាគមយុវជនវៀតណាម។ ទន្ទឹមនឹងនោះ ជំរុញយ៉ាងខ្លាំង បណ្ដាចលនាស្នេហារជាតិ ពង្រឹងនិងពង្រីកប្រព័ន្ធមូលដ្ឋាននិងសមត្ថភាពរបស់  សម្ព័ន្ធសហគមន៍៕»

More