សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាគ្រូពេទ្យវៀតណាម
25/02/2015 10:17
(VOVworld) - ក្រុមមន្ត្រី ទីក្រុងហូជីមិញ ភាគខាងត្បូង វៀតណាម ដឹកនាំដោយលោក Le Thanh Hai លេខា គណៈកម្មាធិការបក្សទីក្រុង បានទៅសាកសួរសុខទុក្ខ បណ្ដាគ្រួសារគ្រូពេទ្យគំរូលើភូមិភាគទីក្រុង។

(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី២៧ កុម្ភៈ ១៩៥៥-ថ្ងៃទី២៧ កុម្ភៈ ២០១៥)នារសៀលថ្ងៃទី២៧កុម្ភះសាមជិកកា រិយាល័យនយោបាយនិងជាប្រធានគណះកម្មការឃោសនាអប់រំមជ្ឈឹមលោកDinh The Huynhបានចុះសាកសួរសុខទុក្ខនិងប្រសិទ្ឋពរបណ្តាកម្មាភិបាលក្រសួងសុខាភិបាល។ នាថ្ងៃទី២៥ កុម្ភៈនេះដែរ ក្រុមមន្ត្រី ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ដឹកនាំដោយ លោក Le Thanh Hai លេខាគណៈកម្មាធិការបក្សទីក្រុង បានទៅសាកសួរសុខទុក្ខបណ្ដា គ្រួសារគ្រូពេទ្យគំរូលើភូមិភាគទីក្រុង។លោក បានសម្ដែងការដឹងគុណ និងការគោរពរាប់ អានចំពោះរាល់ការរួមវិភាគទានដ៏ធំធេងរបស់បណ្ដាគ្រូពេទ្យចំពោះផ្នែក សុខាភិបាល និយាយដោយឡែកនិងបុព្វហេតុកសាង អភិវឌ្ឍន៍ប្រទេសជាតិ និយាយរួម។ លោក Le Thanh Hai (ខាងស្ដាំ)ទៅសាកសួរសុខទុក្ខគ្រួសាររបស់គ្រូពេទ្យជាគំរូនៅទីក្រុងហូជីមិញ នាព្រឹកថ្ងៃដដែល ខេត្ត Soc Trang ភាគខាងត្បូងវៀតណាម បានរៀបចំសន្និសីទ គំរូជឿនលឿនក្នុងផ្នែកសុខាភិបាលដំណាក់កាល២០១១-២០១៥ និងជួបមុខក្នុង ឱកាសរំលឹកខួបអនុស្សាវរីយលើកទី៦០នៃទិវាគ្រូពេទ្យវៀតណាម។តាមរបាយការ ណ៍នៅសន្និសីទនេះថា រហូតមកដល់ពេលនេះ ខេត្ត Soc Trang មានឃុំ សង្កត់ ទីប្រជុំជនចំនួន៨២ក្នុងចំណោមឃុំ សង្កត់ ទីប្រជុំជនទាំង១០៩ ទទួលបានស្ដង់ ដារជាតិខាងសុខាភិបាល។ក្នុងឆ្នាំកន្លងទៅ ការងារបង្ការជំងឺត្រូវ បានអនុវត្តប្រ កបដោយប្រសិទ្ធភាព ប្រឆាំងទប់ស្កាត់អាសន្នរោគដ៏គ្រោះថ្នាក់ ប្រកបដោយ ជោគជ័យ កាត់បន្ថយអត្រាឆ្លងជំងឺនិងមិនមានករណីណាស្លាប់ឡើយ។ស្ដីពី គោលដៅ ភារកិច្ចរបស់ផ្នែកសុខាភិបាលរបស់ខេត្តនាពេលខាងមុខនេះ វិជ្ជបណ្ឌិត Truong Hoai Phong នាយកមន្ទីសុខាភិបាលខេត្ត Soc Trang បានឲ្យ ដឹងថា៖ “ផ្នែកសុខាភិបាលនឹងប្រមូលផ្ដុំទៅលើការងារបង្ការប្រឆាំងអាសន្នរោគ ការពុល អាហារ ការត្រួតពិនិត្យនិងព្យាបាលជំងឺ ជាពិសេសគឺសំរាប់ជនមានប័ណ្ណធានា រ៉ាប់រងសុខាភិបាល ជនក្រីក្រនិងជនរួមជាតិជនជាតិភាគតិច។ទន្ទឹមនឹងនោះ យើងខ្ញុំ ក៏នឹងពង្រឹងមូលដ្ឋានសុខាភិបាលឡើងវិញផងដែរ”។ ពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៦០នៃទិវាគ្រូពេទ្យវៀតណាមនៅខេត្ត Tien Giang ក៏នាព្រឹកថ្ងៃនេះដែរ ខេត្ត Tien Giang បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើក ទី៦០នៃទិវាគ្រូពេទ្យវៀតណាម។នាពេលកន្លងទៅ ផ្នែកសុខាភិបាលខេត្ត Tien Giang បានមានការខំប្រឹងប្រែងជាច្រើន ដើម្បីសំរេចល្អភារកិច្ចថែទាំ សុខភាព សំរាប់ប្រជាជន បង្ការប្រឆាំងប្រភេទអាសន្នរោគនានាប្រកបដោយ ប្រសិទ្ធភាព៕
Related





