VOV WorldVOV World
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាយុទ្ធជនពលី យុទ្ធជនពិការនៅគ្រប់តំបន់
21/07/2015 10:14
(VOV)_នាថ្ងៃទី២១កក្កដា រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គម​កិច្ចវៀតណាម លោកស្រី Pham Thi Hai Chuyen និងប្រធានគណៈកម្មាធិការ​ទទួលបន្ទុកបណ្ដាបញ្ហាសង្គមរបស់រដ្ឋសភាវៀតណាម លោកស្រី Truong Thi Mai បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយ នៅមជ្ឍមណ្ឌល​ព្យាបាលរោគ និងបំប៉នសុខភាព យុទ្ធជនពិការ Nho Quan
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាយុទ្ធជនពលី យុទ្ធជនពិការនៅគ្រប់តំបន់
សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាយុទ្ធជនពលី យុទ្ធជនពិការនៅគ្រប់តំបន់ (VOV)_នាថ្ងៃទី២១កក្កដា រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គម​កិច្ច វៀតណាម លោកស្រី Pham Thi Hai Chuyen និងប្រធានគណៈកម្មាធិការ​ទទួល បន្ទុកបណ្ដាបញ្ហាសង្គមរបស់រដ្ឋសភាវៀតណាម លោកស្រី Truong Thi Mai បាន អញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយ នៅមជ្ឍមណ្ឌល​ព្យាបាលរោគ និងបំ ប៉នសុខភាព យុទ្ធជនពិការ  Nho Quan ខេត្ត Ninh Binh ។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រី  Pham Thi Hai Chuyen បានអះអាងថា៖​បក្ស ​រដ្ឋ​ជានិច្ចកាលយកចិត្តទុកដាក និងមាន គោលនយោបាយអនុគ្រោះចំពោះបណ្ដា​យុទ្ធជនពិការ យុទ្ធជនជំងឺ គ្រួសារគោល នយោបាយ និងអ្នកមានគុណូបការះ​ចំពោះបដិវត្តន៍។           អនុវត្តតាមគោលនយោបាយថែទាំមុខសញ្ញាជាអ្នកមានណុណូបការះ ​អនុវត្ត តាមសិលធម៌៖ផឹកទឹកនឹកដល់ប្រភពដើម ក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជន ទីក្រុងហាណូយ បានប្រគល់ជូនអំណោយចំនួន១២៧ពាន់ចំណែក ​សំរាប់បណ្ដាមុខ សញ្ញាគោលនយោបាយ យុទ្ធជនពិការ និងគ្រួសារយុទ្ធជនពលី។           ក៏ក្នុងកាសទិវាយុទ្ធជនពិការ យុទ្ធពលីនេះដែរ នាថ្ងៃទី២០ កក្កដា ថ្នាក់ដឹកនាំ ខេត្ត​ Binh Phuoc (ភាគខាងត្បូងវៀតណាម) បានទៅសាកសួរសុខទុក្ខ និងជូន​អំ ណោយ​ចំពោះបណ្ដាគ្រួសារគោលនយោបាយនៅទីរួមខេត្ត Dong Xoai ។នេះគឺ ជាសកម្មភាពបង្ហាញនូវការដឹងគុណ ចំពោះយុទ្ធជនពិការ យុទ្ធជនជំងឺ ​គ្រួសារយុទ្ធ ជនពលី វីរអ្នកម្ដាយវៀតណាម ក្នុងបុព្វហេតុតស៊ូ រំដោះ និង​កសាងប្រទេសជាតិ៕