សកម្មភាពរបស់នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជានៅវៀតណាម
27/12/2013 11:42
Vovworld-នាព្រឹកថ្ងៃទី២៧ធ្នូ នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចតេជោហ៊ុនសែនបានជួបសន្ទនាជាមួយអតីតអ្នកជំនាញការអតីតកងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា។

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួលជួបសន្តនានាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនសែន។ (VOV) Vovworld-នាព្រឹកថ្ងៃទី២៧ធ្នូ នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលនៃព្រះរាជាណា ចក្រកម្ពុជាសម្ដេចតេជោហ៊ុនសែនបានជួបសន្ទនាជាមួយអតីតអ្នកជំនាញការ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា។ នៅជំនួបប្រាស្រ័យ នាយករដ្ឋមន្ត្រី កម្ពុជាសម្ដេចហ៊ុនសែនបានសម្ដែងក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍន៍ដ៏ល្អ ប្រសើរនៃទំនាក់ទំនងនៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក។ ប្រទេសទាំងពីរ កំពុងប្តេជ្ញាចិត្តធ្វើឲ្យស៊ីជម្រៅថែមទៀតនិងនាំទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការ លើគ្រប់វិស័យឡើងកំពស់ថ្មី។ នាថ្ងៃដ៏ដែលនៅទីក្រុងហាណូយ នាយករដ្ឋន្ត្រីរាជរដ្ឋាភិបាលកម្ពុជាសម្ដេចហ៊ុនសែនបានជួបសន្ទនានិងសំណេះសំណាលជាមួយវិនិយោគិនវៀតណាម។ នៅទីនេះ នាយករដ្ឋមន្ត្រីសម្ដេចហ៊ុនសែនបានតាងនាមឲ្យរាជរដ្ឋាភិបាលនិង ប្រជាជនកម្ពុជាថ្លែងអំណរគុណនិងវាយតំលៃខ្ពស់វិនិយោគិនវៀតណាមពិសេស គឺតួនាទីសកម្មភាពនៃសមាគមវិនិយោគិនវៀតណាមនៅកម្ពុជា។ នាយករដ្ឋមន្ត្រីសម្ដេចហ៊ុនសែនបានអះអាងថា កម្ពុជាបង្កើតបរិយាកាសកាន់តែងាយស្រួលពីមួយថ្ងៃទៅមួយថ្ងៃសំរាប់វិនិយោគិននិងអាជីវករវៀតណាម៕
Related
More




