សកម្មភាពរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅគុយប៉ា
28/03/2014 10:43
(VOV)_ នាព្រឹកថ្ងៃទី ២៨ មិនា (តាមម៉ោងវៀតណាម) នៅទីក្រុង La Habana ប្រធានក្រុមប្រឹក្សាររដ្ឋ និងជាប្រធានក្រុមប្រឹក្សាររដ្ឋមន្ត្រីគុយប៉ា លោក Raul Castro Ruz បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung។

(VOV)_ នាព្រឹកថ្ងៃទី ២៨ មិនា (តាមម៉ោងវៀតណាម) នៅទីក្រុង La Habana ប្រធានក្រុមប្រឹក្សាររដ្ឋ និងជាប្រធានក្រុមប្រឹក្សាររដ្ឋមន្ត្រីគុយប៉ា លោក Raul Castro Ruz បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung។ ភាគីទាំងពីរបានអះអាងនូវការប្តេជ្ញាចិត្តពង្រឹងនិងពង្រីកថែមទៀតទំនាក់ ទំនងសាមគ្គីភាពជាភាតរះ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងវៀតណាមនិងគុយប៉ា។ ប្រធានក្រុមប្រឹក្សាររដ្ឋគុយប៉ា Raul Castro Ruz បានមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Nguyen Tan Dung(TTXVN) នាយករដ្ឋមន្ត្រី Nguyen Tan Dung និងលោកប្រធាន Raul Castro Ruz បានផ្លាស់ ប្តូរ និងឯកភាពអំពីរាល់ទិសដៅធំៗ និងរាល់វិធានការជំរុញទំនាក់ទំនងវៀតណាម -គុយប៉ា ក្នុងរយៈពេលខាងមុខនេះ ជាពិសេសគឺក្នុងបណ្ដាវិស័យដែលប្រទេសទាំងពីរ មាន សក្ដានុភាពនិងឧត្តមភាព ដូចជា៖ពាណិជ្ជកម្ម កសិកម្ម ថាមពល សុខាភិបាល …។ល។ ថ្នាក់ដឹកនាំទាំងពីររូបនេះ បានវាយតំលៃខ្ពស់ចំពោះការរួមសហការដ៏ជិត ស្និទ្ធិ ការជួយជ្រោមជ្រែង និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពរវាង ប្រទេសទាំងពីរ នៅបណ្ដាអង្គការអន្តរជាតិ និងវេទិការពហុភាគី រួមចំណែកការពារផលប្រយោជន៍ត្រឹមត្រូវ និងលើកកំពស់តួនាទីរបស់ប្រទេសនិមួយៗនៅលើឆាក អន្តរជាតិ រួមចំណែកសកម្មចូលក្នុងការតស៊ូរួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍នានា ដើម្បីពិភពលោកមួយប្រកបដោយសមភាព និងល្អប្រសើជាង។ បន្ទាប់ពីពិធីជួបសន្ទនានេះ ប្រធាន Raul Castro Ruz បានតាងនាមអោយរដ្ឋ គុយប៉ា ប្រគល់ជូននាយករដ្ឋមន្ត្រី Nguyen Tan Dung គ្រឿងឥស្សារិយស Jose Marti ជាគ្រឿងឥស្សារិយសថ្លៃថ្នូរបំផុតរបស់បក្ស និងរដ្ឋគុយប់ា។ ក៏ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានប្រគល់ជូនប្រជាជនគុយប៉ា អង្ករចំនួន៥០០០ តោន និងម៉ាស៊ីនកុំព្យូទ័រ១០០គ្រឿង។ បន្ទាប់នោះ នាយករដ្ឋមន្ត្រី Nguyen Tan Dung និងលោកប្រធាន Raul Castro Ruz បានធ្វើជាក្សិលសាក្សីពិធីចុះហត្ថលេខាលើកម្មវិធីពិភាក្សាស្ដីពីសេដ្ឋកិច្ចក្នុងរយៈបេលមធ្យមរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ និង អនុស្សារណយោគយល់គ្នាក្នុងវិស័យសុខាភិបាល។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សន កិច្ច លើកនេះ បណ្ដាក្រសួង ស្ថាប័ននៃប្រទេសទាំងពីរ បានចុះហត្ថលេ ខាលើកិច្ច សហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងការពារប្រទេស។ បញ្ចប់ដំណើ់រទស្សន កិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី Nguyen Tan Dung ភាគីទាំងពីរបានចេញសេចក្ដី ថ្លែងការណ៍ រួម វៀតណាម-គុយប៉ាដែរ៕
Related
More




