សកម្មភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan នៅកម្ពុជា
28/09/2016 10:20
(VOVworld)-នាព្រឹកថ្ងៃទី២៨កញ្ញា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម

(VOVworld)-នាព្រឹកថ្ងៃទី២៨កញ្ញា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជួប សំណេះសំណាលជាមួយមន្ត្រីស្ថានទូតនិងតំណាងសហគមន៍ជនវៀតណាមនៅ កម្ពុជា។ នៅទីនេះ លោកស្រី Nguyen Thi Kim Ngan បានអះអាងថា បក្ស រដ្ឋនិងរដ្ឋ សភាជានិច្ចកាល ផ្តោតការយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់ស្ថា ប័នតំណាងនៅឯបរទេសដំណើការសកម្មភាពរួមចំណែកបម្រើកិច្ចការពារ កសាងនិង អភិវឌ្ឍន៍មាតុប្រទេស។ មុននោះ នៅរាជធានីភ្នំពេញ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសវនាការនិងសម្តែងការគួរសមប្រធានព្រឹទ្ធសភាកម្ពុជាសម្តេចសាយ ឈុំ។ នៅក្នុងជំនួបនេះ ភាគីទាំងពីរមានបំណងថា ប្រទេសទាំងពីរនឹងដោះស្រាយនូវ បញ្ហានៅសេសសលដើម្បីកសាងខ្សែព្រំដែនសន្តិភាព មិត្តភាពនិងអភិវឌ្ឍន៍។ ទន្ទឹម ជាមួយគ្នានោះ ភាគីទាំងពីរគប្បីបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ រួមចំណែកពង្រឹងទំ នាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួមនិងរវាងរដ្ឋសភានៃ ប្រទេសទាំងពីរនិយាយដោយឡែក។ អញ្ជើញថ្លែងមតិក្នុងជំនួបនេះ សម្តេចសាយ ឈុំ បានអះអាងថា កម្ពុជាជានិច្ចកាលចាត់ទុកវៀតណាមជាបងប្អូនល្អ អ្នកជិតខាងល្អ ដៃគូ ល្អ និងគាំទ្រនូវលទ្ធផលទទួលបាននាពេលកន្លងទៅអំពីការងារ ខ័ណ្ឌសីមា បោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន អញ្ជើញជួបសម្តែងការគួរសម ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន អញ្ជើញជួបសម្តែងការគួរសម ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យព្រះមហាក្សត្រ ផ្តោតការយកចិត្តទុកដាក់ជម្រុញ ស្ថាប័នពាក់ព័ន្ធនានារបស់កម្ពុជាបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀត ណាមនៅកម្ពុជារស់នៅស្ថិរភាព រូមចំណែកកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជានិងរួម ចំណែកចូលក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ រីឯខ្លួន វិញ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីបានជឿជាក់ ថា ដំណើរទស្សនកិច្ចកម្ពុជាលើកនេះរបស់លោកស្រី Nguyen Thi Kim Ngan និង គណៈ ប្រភិភូអមដំណើរនឹងរួមចំណែករឹតបន្តឹងទំនាក់ទំនងអ្នកជិតខាង សាមគ្គី ភាព និងមិត្ត ភាពយូរអង្វែងកម្ពុជាវៀតណាម។ ក្នុងថ្ងៃដដែល ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ក៏បានអញ្ជើញ ទៅទស្សនាមន្ទីពេទ្យ Cho Ray-ភ្នំពេញ និងរោងចក្រផលិតដោះគោ Angkor Milk។
Related





