VOV WorldVOV World
សកម្មភាពរបស់អគ្គលេខាបក្សកម្មុយនីស្តវៀតណាមនៅថៃ
25/06/2013 10:45
(VOV)_នាព្រឹកថ្ងៃទី ២៥ មិថុនា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និង គណះប្រតិភូជាន់ខ្ពស់វៀតណាម បាន​មក​ដល់​ព្រលានយន្ត ហោះ Don Mueang រាជធានីបាំងកក ​ចាប់ផ្តើមដំណើរទៅ​បំពេញ​ទស្សនកិច្ច​ជាផ្លូវ ការ នៅព្រះរាជាណាចក្រថៃ ពីថ្ងៃទី ២៥ ដល់ថ្ងៃទី​២៧​​ ​មិថុនា ​តាមសេច្ចក្ដីអញ្ជើញ របស់ នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra ។
សកម្មភាពរបស់អគ្គលេខាបក្សកម្មុយនីស្តវៀតណាមនៅថៃ
  (VOV)_នាព្រឹកថ្ងៃទី ២៥ មិថុនា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក  Nguyen Phu Trong និង គណះប្រតិភូជាន់ខ្ពស់វៀតណាម បាន​មក​ដល់​ព្រលានយន្ត ហោះ Don Mueang រាជធានីបាំងកក ​ចាប់ផ្តើមដំណើរទៅ​បំពេញ​ទស្សនកិច្ច​ជាផ្លូវ ការ នៅព្រះរាជាណាចក្រថៃ ពីថ្ងៃទី ២៥ ដល់ថ្ងៃទី​២៧​​ ​មិថុនា ​តាមសេច្ចក្ដីអញ្ជើញ របស់ នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra ។ ទទួលគណះប្រតិភូ នៅ ព្រលានយន្តហោះ មាន ឧបនាយករដ្ឋ​មន្ត្រី​ថៃ Yokol Limlengthong រដ្ឋមន្ត្រីក្រសួង ការ បរទេស Charubon Ruangsuwan កម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាមប្រចាំ នៅថៃ។ ដំណើរ​ទស្នកិច្ចលើកនេះ បានអះអាងថា÷​វៀតណាមជានិច្ចកាលយកចិត្ត ទុកដាក់​ ការ​អភវិឌ្ឍន៍និងបើកទូលាយទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ​លើច្រើនវិស័យជាមួយថៃ និងចាត់ទុកថា÷នេះគឺជាអាទិភាពមួយក្នុងគោល​នយោ បាយកិច្ចការបរទេស របស់វៀតណាម នាំទំនាក់ទំនងនៃប្រទេសទាំងពីរ អភិវឌ្ឍន៍ ឡើងកំរិតថ្មី ដើម្បីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ ដើម្បីសន្តិភាព  ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅក្នុងតំបន់។           នារសៀលថ្ងៃនេះដែរនៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីថៃ ​លោកស្រី  Yingluck Shinawatra បានធ្វើអធិបតីពិធីទទួល អគ្គលេខា​បក្ស​កុម្មុយនីស្តវៀតណាម  លោក Nguyen Phu Trong និង គណះប្រតិភូជាន់​ខ្ពស់​វៀតណាម។ បន្ទាប់នោះ អគ្គ លេខា បក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និង ​ នាយករដ្ឋមន្ត្រីថៃ​លោកស្រី Yingluck Shinawatra ដំណើការចរចារ  ព្រមព្រៀង​បង្កើត​ទំនាក់​ទំនងដៃ គូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ វៀតណាមនិងថៃ៕ សកម្មភាពរបស់អគ្គលេខាបក្សកម្មុយនីស្តវៀតណាមនៅថៃ(http://nguyenphutrong.net/)