VOV WorldVOV World
សកម្មភាពរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសហុងគ្រី
10/09/2018 10:02
(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេស ហុងគ្រី នារសៀលថ្ងៃ ទី៩ ខែកញ្ញា អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជួបសំណេះសំណាល ជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតនិងតំណាងសហគមន៍ជនវៀតណាម នៅហុងគ្រី។
អគ្គលេខាលោក Nguyen Phu Trong ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅកាន់រដ្ឋធានី Budapest ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសហុងគ្រី (រូបថត៖ VOV)    លោក Nguyen Phu Trong បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើក នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម មួយរូបនៅហុងគ្រី សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីនិង កិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនជាមួយហុងគ្រី។ ក្នុងជំនួបចរចានិងជំនួប សវនាការជាមួយថ្នាក់ដឹកនាំហុងគ្រីនានាក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ភាគីទាំងពីរ នឹងវាយតំលៃចំពោះសភាពការណ៍នៃទំនាក់ទំនងទ្វេភាគី លើកទំនាក់ ទំនងសហប្រតិបតិ្តការរវាងប្រទេសទាំងពីរឡើងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដាក់ចេញទិសដៅថ្មីៗដ៏សកម្មនិងជាក់ស្ដែងថែមទៀតគ្រប់វិស័យ ពិសេសគឺសេដ្ឋ កិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ និងការពារជាតិ។         អគ្គលេខាលោក Nguyen Phu Trong មានគោលបំណងថា ជនវៀតណាម ម្នាក់ៗនៅដែនដីហុងគ្រី ជាស្ពានតភ្ជាប់មួយសម្រាប់ទំនាក់ទំនងរវាងប្រទេស ទាំងពីរ ដោយពង្រីកប្រពៃណីជាតិ និងរួមវិភាគទានជាច្រើនថែមទៀតទៅក្នុងបុព្វ ហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ សាមគ្គីគ្នា ថែរក្សានិងពង្រីកអត្តសញ្ញាណ វប្បធម៌ជាតិ។  អគ្គលេខាលោក Nguyen Phu Trong បានទទួលជួប សវនាការជាមួយប្រធានគណៈបក្សសង្គមហុងគ្រីលោក Toth Bertalan         នារសៀលថ្ងៃនេះដែរ អគ្គលេខាលោក Nguyen Phu Trong បានទទួលជួប សវនាការជាមួយប្រធានគណៈបក្សសង្គមហុងគ្រីលោក Toth Bertalan។ លោក Nguyen Phu Trong មានគោលបំណង ថា គណៈបក្សសង្គមនឹងបន្តគាំទ្រគោល នយោបាយនានាស្ដីពីការអភិវឌ្ឍទំនាក់ទំនងរវាងវៀតណាមជាមួយហុងគ្រី ព្រម ទាំងជួយឧបត្ថម្ភសហគមន៍ជនវៀតណាមសម្របខ្លួនចូលក្នុងសង្គមហុងគ្រីផងដែរ។         រីឯខ្លួនវិញ ប្រធានគណៈបក្សសង្គមហុងគ្រីលោក Toth Bertalan បានឲ្យ ដឹងថា ក្នុងឋានៈជាគណៈបក្សប្រឆាំងធំបំផុតក្នុងរដ្ឋសភាហុងគ្រី បើទោះបីសភាព ការណ៍មានការផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ប៉ុន្តែគណៈបក្សសង្គមនៅតែជាមិត្ត ស្និទ្ធស្នាល និងស្មោះត្រង់របស់បក្សកុម្មុយនិស្តវៀតណាមជានិច្ច។ លោក Toth Bertalan ចាត់ទុកថា ហុងគ្រីជាច្រកទ្វារដើម្បីវៀតណាមបើកទូលាយទំនាក់ទំនង ជាមួយអឺរ៉ុបហើយផ្ទុយទៅវិញ វៀតណាមជាច្រកទ្វារដើម្បីហុងគ្រីអភិវឌ្ឍន៍ទំនាក់ ទំនងជាមួយប្រទេសអាស៊ីអាគ្នេយ៍នានាផងដែរ ហេតុនេះហើយដំណើរទស្សន កិច្ចរបស់អគ្គលេខាលោក Nguyen Phu Trong នឹងជួយបើកទូលាយច្រកទ្វារទាំង នេះថែមទៀត៕