សកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសវៀតណាមនៅខាងក្រៅសន្និសីទ AMM-៤៦
01/07/2013 11:45
(VOVworld) - នាថ្ងៃទី ១ កក្កដា នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី ៤៦ AMM-46 និងសន្និសីទទាក់ទិននានា រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានមានជំនួបទ្វេភាគី។

(VOVworld) - នាថ្ងៃទី ១ កក្កដា នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៤៦ AMM-46 និងសន្និសីទទាក់ទិននានា រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានមានជំនួបទ្វេភាគី។ក្នុងជំនួយជាមួយសមភាគីសិង្ហបុរីលោក K.Shanmugam លោក ទាំង២រូបបានចាត់ទុកថា៖ក្រៅពីទំនាក់ទំនងនយោបាយដ៍ល្អប្រសើភាគីទាំង២ជាចំណុចភ្លឺ ក្នុងទំនាក់ទំនងទ្វេភាគីទៀតផង។ក្នុងជំនួយយជាមួយសមភាគីម៉ាឡេស៊ី Anifah Aman លោក Pham Binh Minhបានអះអាងថាៈវៀតណាមជានិច្ចកាលមានបំណងបង្កើនទំនាក់ទំ នងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យជាមួយម៉ាឡេស៊ី។ក្នុងជំនួយយជាមួយ សមភាគី Bangladesh ម៉ុហ្គោលី លោក Pham Binh Minh សំដែងបំណងជំរុញកិច្ចសហប្រតិបត្តិការ ទ្វេភាគីឲ្យខ្លាំងក្លាថែមទៀត។ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ូស្រ្តាលី លោក Bob Carr រដ្ឋមន្ត្រីទាំង ២ រូប បានចាត់ ទុកថា៖ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យឡើងកំពស់ថ្មី ភាគីទាំង ២ ត្រូវបន្ត ផ្លាស់ប្តូរគណៈប្រតិភូសំដៅបង្កើនទំនុកទុកចិត្តនិងការយោគ យល់គ្នាទៅវិញទៅមកជំរុញ កិច្ចសហប្រតិបត្តិកាលើវិស័យ ដែលអ៊ូស្រ្តាលីមាន សុពលភាព ដូចជា៖ វិទ្យាសាសស្ត្រ បចេ្ចកវិទ្យា អប់រំនិងបណ្តុះបណ្ដាល។ ផ្លាស់ប្តូមតិជាមួយអនុប្រធានគណៈកម្មាធិការអឺរ៉ូបនិងជាតំណាងជាន់ខ្ពស់របស់សហ ភាពអឺរ៉ុប EU ទទួលបន្ទុកសន្តិសុខនិងគោលនយោបាយកិច្ចការបរទេសរួម លោកស្រី Catherine Ashton ភាគទាំង ២ បានពេញចិត្តចំពោះការអភិវឌ្ឍន៍យ៉ា សកម្មក្នុងទំនាក់ទំ នងវៀតណាម- EU តាំងពីពេល កិច្ចព្រមព្រៀងដៃគូរនិងសហ ប្រតិបត្តិការលើគ្រប់វិស័យ (PCA) រវាង វៀតណាម- EU ត្រូវបានចុះហេត្ថលេខា នាខែ មិថុនា ឆ្នាំ ២០១២។ រដ្ឋមន្ត្រី ការបរទេស Pham Binh Minh បានស្នើឲ្យ EU និងបណ្ដាប្រទេសជាសមាជិកដាសតឿន ដំណើរអនុម័តយ៉ាងឆាប់ៗ ដើម្បីកិច្ចព្រមព្រៀងចូលជាធរមាន៕
Related





