VOV WorldVOV World
សកម្មភាពថែទាំជួយឧបត្ថម្ភប្រជាពលករនិងមុខសញ្ញាគោលនយោបាយជនក្រីក្រទទួលបុណ្យតេត
05/02/2016 06:42
(VOVworld)-នាថ្ងៃទី៤កុម្ភៈ មជ្ឈឹមសម្ព័ន្ធយុវជនវៀតណាមបានចាប់ផ្តើម អនុវត្តកម្មវិធី ប្រគល់អំណោយជាង១ពាន់៦រយកញ្ចប់និងសំបុត្រ
សកម្មភាពថែទាំជួយឧបត្ថម្ភប្រជាពលករនិងមុខសញ្ញាគោលនយោបាយជនក្រីក្រទទួលបុណ្យតេត
(VOVworld)-នាថ្ងៃទី៤កុម្ភៈ មជ្ឈឹមសម្ព័ន្ធយុវជនវៀតណាមបានចាប់ផ្តើម អនុវត្ត កម្មវិធី ប្រគល់អំណោយជាង១ពាន់៦រយកញ្ចប់និងសំបុត្ររថយន្ត សម្រាប់កម្ម ការិនីវិលត្រឡប់ទៅមកស្រុកកំណើតទទួលបុណ្យតេតប្រពៃណីវៀត ណាម។        សមាគមកាកបាតក្រហមខេត្ត Bac Kan បានរួមសហការជាមួយស្ថាប័ន មានសមត្ថកិច្ចមួយចំនួនលើភូមិភាគខេត្ត រៀបចំកម្មវិធីជូនអំណោយតេត សម្រាប់ ជនក្រីក្រនៅស្រុក Pac Nam និងជូននំអន្សមសម្រាប់ជនជំងឺក្រីក្រ ជនចាស់ជរា និងកុមារកំព្រាលើភូមិភាគទីក្រុង Bac Kan។ ខេត្ត An Giang ក៏បានរៀបចំពិធី “ប្រឡងវេចនំអន្សមនិទាឃរដូវឆ្នាំវកអដ្ឋស័ក២០១៦”។ បន្ទាប់ពីការប្រឡងនេះ នំអន្សមនឹងបានប្រគល់ជូនមជ្ឈមណ្ឌលគាំពារសង្គម និងមជ្ឈមណ្ឌលថែទាំ ជនចាស់ជរាកុមារកំព្រានៅខេត្ត An Giangផងដែរ៕