សកម្មភាពថែទាំបុណ្យតេតប្រពៃណីសំរាប់មុខសញ្ញាគោលនយោបាយបានប្រព្រឹត្តទៅក្នុងទូទាំងប្រទេស
12/01/2014 08:46
Vovworld-នាថ្ងៃទី១១មករា មន្ទីការងារយុទ្ធជនពិការនិងសង្គមកិច្ចខេត្ត Ha Nam បានសហការជាមួយសាខាធនាគារពាណិជ្ជកម្មភាគហ៊ុន Sacombank នៅ Ha Nam បានរៀបចំប្រគល់អំណោយអំណរបុណ្យតេតប្រពៃណី២០១៤សំរាប់កុមារកំព្រានិងជនពិការចំនួន២១០នាក់
ក្រុមការងាររបស់ទីក្រុងហូជីមិញបានមកសាកសួរសុខទុក្ខនិងជូនអំណោយសំរាប់វីរអ្នកម្ដាយចំនួន ៩នាក់និងជួយឧបត្ថម្ភជនរងគ្រោះដោយទឹកជំនន់នៅខេត្ត Quang Nam (baoquangnam.com) Vovworld-នាថ្ងៃទី១១មករា មន្ទីការងារយុទ្ធជនពិការនិងសង្គមកិច្ចខេត្ត Ha Nam បានសហការជាមួយសាខាធនាគារពាណិជ្ជកម្មភាគហ៊ុន Sacombank នៅ Ha Nam បានរៀបចំប្រគល់អំណោយអំណរបុណ្យតេតប្រពៃណី២០១៤សំរាប់ កុមារកំព្រានិងជនពិការចំនួន២១០នាក់នៅមជ្ឈមណ្ឌលគាំពារចំនួន២ក្នុងខេត្ត។ អំណោយមានតំលៃ៣៥ម៉ឺនដុងក្នុងមួយចំណែក។ នាថ្ងៃដ៏ដែលក្រុមការងាររបស់ ទីក្រុងហូជីមិញបានមកសាកសួរសុខទុក្ខនិងជូនអំណោយសំរាប់វីរអ្នកម្ដាយចំនួន៩នាក់និងជួយឧបត្ថម្ភជនរងគ្រោះដោយទឹកជំនន់នៅខេត្ត Quang Nam ជាមួយតំលៃប្រាក់ជាង១ពាន់លានដុង។ បញ្ជាការកងទ័ពការពារព្រំដែនបានសហការ ជាមួយសាលាសភាបណ្ឌិតនយោបាយរដ្ឋបាលជាតិហូជីមិញមកសាកសួរសុខទុក្ខនិងជូនអំណោយកម្មាភិបាលយុទ្ធជាប៉ុស្តិការពារព្រំដែននានានិងគ្រួសារក្រីក្រនៅ ខេត្ត Son La ជាមួយអំណោយ៦០០ចំណែកមានតំលៃជាង១ពាន់លានដុង៕
Related
More




