VOV WorldVOV World
សកម្មភាពត្រៀមរៀបចំឲ្យ Festival Hue ឆ្នាំ ២០១៤
03/01/2014 08:46
(VOVworld) – នារសៀលថ្ងៃទី ២ មករា សមាគមសណ្ឋាគារ ខេត្ត Thua Thien – Hue (ភាគកណ្ដាលវៀតណាម) បានចុះ ហត្ថលេខាលើកិច្ចសន្យាអំពីការផ្គត់ផ្គង់ បន្ទប់ចំនួន ១ ពាន់ នៅសណ្ឋាគារចំនួន ១១ ក្នុងឱកាស Festival Hue ឆ្នាំ ២០១៤ ដែលមានតំលៃប្រហែល ១ ពាន់លានដុង។
សកម្មភាពត្រៀមរៀបចំឲ្យ Festival Hue ឆ្នាំ ២០១៤
សមាគមសណ្ឋាគារខេត្ត Thua Thien – Hue (ភាគកណ្ដាលវៀតណាម) បានចុះហត្ថលេខាលើកិច្ចសន្យាអំពីការផ្គត់ផ្គង់ បន្ទប់ចំនួន ១ ពាន់នៅសណ្ឋាគារចំនួន ១១ ក្នុងឱកាស Festival Hue ឆ្នាំ ២០១៤ (Image: Vietnam+) (VOVworld) – នារសៀលថ្ងៃទី ២ មករា សមាគមសណ្ឋាគារខេត្ត Thua Thien – Hue (ភាគកណ្ដាលវៀតណាម) បានចុះហត្ថលេខាលើកិច្ចសន្យាអំពីការផ្គត់ផ្គង់បន្ទប់ ចំនួន ១ ពាន់នៅសណ្ឋាគារចំនួន ១១ ក្នុងឱកាស Festival Hue ឆ្នាំ ២០១៤ ដែល មានតំលៃប្រហែល ១ ពាន់លានដុង។ ដោយមានប្រធានបទ “បេតិកភ័ន្ធ វប្បធម៌៖ សមាហរណកម្មនិងអភិវឌ្ឍន៍” Festival Hue ឆ្នាំ ២០១៤ គឺជាទីកន្លែង ពោពេញទៅ ដោយកម្មវិធីសិល្បៈវិសេសវិសាលនៃតំបន់វប្បធម៌និមួយៗលើទូទាំង ប្រទេស វៀតណាម។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien – Hue និងជា ប្រធានគណៈចាត់តាំង Festival Hue ឆ្នាំ ២០១៤ លោក Ngo Hoa បានឲ្យដឹងថា៖ “Festival Hue ឆ្នាំ ២០១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ទី ២០ មេសា ឆ្នាំ ដោយមានការចូលរួមនៃបណ្ដាក្រុមសិល្បៈមកពីប្រទេសចំនួន ៣០ លើសក ល​លោក។ ទន្ទឹមនឹងនោះ ព្រឹត្តិការណ៍វប្បធម៌ជាច្រើន ដូចជា៖ សន្និសីទរដ្ឋ មន្ត្រី​របស់ អាស៊ានទទួលបន្ទុកវប្បធម៌សិល្បៈ មហាស្រពរបាំអន្តរជាតិលើក ទី ១ ក៏នឹង ត្រូវបានរៀបចំឡើងក្នុង Festival នេះដែរ។ នេះគ៏ជាឱកាសដើម្បី យើងខ្ញុំជំរុញនិង អភិវឌ្ឍន៍ទេសចរណ៍ក្នុងតំបន់៕”

More