សកម្មភាពវប្បធម៌និងពិធីបុណ្យដ៏ផួលផុសនាដើមនិទាឃរដូវឆ្នាំវកអដ្ឋស័ក
11/02/2016 09:11
(VOVworld) - នាព្រឹកថ្ងៃទី១១ កុម្ភៈ នៅឃុំ Tinh Ky ទីក្រុង Quang Ngai ភាគកណ្ដាលវៀតណាម បាន ប្រព្រឹត្តទៅពិធីបុណ្យប្រណាំងទូកជាប្រពៃណីដែល ទាក់ទាញការចូលរួមរបស់ពលរដ្ឋតំបន់និងភ្ញៀវទេស ចរណ៍រាប់ពាន់នាក់។

(VOVworld) - នាព្រឹកថ្ងៃទី១១ កុម្ភៈ នៅឃុំ Tinh Ky ទីក្រុង Quang Ngai ភាគកណ្ដាល វៀតណាម បានប្រព្រឹត្តទៅពិធីបុណ្យប្រណាំងទូកជាប្រពៃណីដែលទាក់ទាញការ ចូលរួមរបស់ពលរដ្ឋតំបន់និងភ្ញៀវទេសចរណ៍រាប់ពាន់នាក់។លោក Nguyen Xi អនុ ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tinh Ky បានឲ្យដឹងថា ពិធី បុណ្យឆ្នាំនេះមាន ការចូលរួមរបស់អ្នកនេសាទជាច្រើនកុះករមកពីភូមិរបរនេសាទ នៅក្នុងតំបន់។ “ពិធីបុណ្យប្រណាំងទូកជាប្រពៃណីនៅឃុំ Tinh Ky ជាសកម្មភាពមានតាំងពីយូរយា ណាស់មកហើយដែលផ្សាភ្ជាប់នឹងវប្បធម៌ទ័ពជើងទឹក Hoang Sa។បួងសួងឲ្យ អាកាសធាតុអំណោយផលសំរាប់ការចិញ្ចឹមជលផលនិងធ្វើអាជីវកម្មជលផល។ បួងសួងឲ្យមនុស្សគ្រប់រូបទទួលបានជោគជ័យជាច្រើនក្នុងឆ្នាំថ្មី”។ ទិដ្ឋភាពនៃពិធីបុណ្យវត្ត Keo ក៏នាព្រឹកថ្ងៃទី១១ កុម្ភៈនេះដែរ ពិធីបុណ្យវត្ត Keo បានប្រារព្ធឡើងជាផ្លូវការនៅ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិពិសេសវត្ត Keo នៅឃុំ Duy Nhat ស្រុក Vu Thu ខេត្ត Thai Binh ភាគខាងជើងវៀតណាម។ពិធីបុណ្យឆ្នាំនេះមានពិធី លេងល្បែង និងឈូតសំដែងសិល្បៈប្រជាប្រិយជាច្រើនដែលពោរពេញទៅដោយលក្ខណៈ វប្បធម៌ជាតិ៕
Related





