បុគ្គលិកក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Lazada បែងចែកទំនិញតាមប្រភេទនីមួយៗ។ (រូបថត៖ VNA) |
សម្ព័ន្ធក្រុមហ៊ុន Alibaba Group Holding និង Baring Private Equity Asia កំពុងវិនិយោគទុនចំនួន៤០០លានដុល្លាអាមេរិកសម្រាប់កាន់កាប់ភាគ ហ៊ុនចំនួន៥,៥% ក្នុងសាខាលក់រាយរបស់សម្ព័ន្ធក្រុមហ៊ុន Masan Group នៅវៀតណាម។ តាមកិច្ចព្រមព្រៀងដែលបានប្រកាសនៅថ្ងៃទី១៨ ខែ ឧសភា Masan នឹងសហប្រតិបត្តិការជាមួយ Lazada ដែលជាអង្គភាព ពាណិជ្ជកម្មអេឡិចត្រូនិកនៅអាស៊ីអាគ្នេយ៍ របស់ Alibaba។
ចំណែកឯ Tiki គឺជាគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកដ៏ធំបំផុតរបស់ វៀតណាម។ យោងតាម Crunchbase ឲ្យដឹងថា វិនិយោគិនជាច្រើនរួមមាន Sumitomo Corp. និង JD.com បានបណ្ដាក់ទុនចំនួន១៩២,៥លានដុល្លា អាមេរិកសម្រាប់ Tiki៕





