VOV WorldVOV World
សមាគមជនវៀតណាមនៅឯបរទេសបន្តប្រឆាំងជំទាស់ទង្វើរបស់ចិនលើសមុទ្រខាងកើត
19/05/2014 07:35
(VOVworld) – នារសៀថ្ងៃទី ១៨ ឧសភា ជនវៀតណាមរាប់ រយនាក់ដែលកំពុងរស់នៅ និងរៀនសូត្រនៅរដ្ឋធានីវ៉ាស៊ីនតោន រដ្ឋ Virginia រដ្ឋ Maryland ទីក្រុង New York ទីក្រុង ​ Boston រដ្ឋ Massachussets របស់អាមេរិក រួមជាមួយមិត្តភិក្តអាមេរិកបាន ប្រមូលផ្តុំនៅស្ថានទូតចិនប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោននិងស្ថានកុងស៊ុលចិនប្រចាំនៅទីក្រុង New York ដើម្បីប្រឆាំងជំទាស់ការដែល ចិនដាកស្ថានីយ៍ខួង Haiyang Shiyou 981 នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមហើយ ទាមទាឲ្យចិនត្រូវដកស្ថានីយ៍ខួងចេញពីតំបន់សមុទ្រខាងកើតរបស់វៀតណាមភ្លាម មួយរំពិច។
សមាគមជនវៀតណាមនៅឯបរទេសបន្តប្រឆាំងជំទាស់ទង្វើរបស់ចិនលើសមុទ្រខាងកើត
សមាគមជនវៀតណាមនៅឯបរទេសបន្តប្រឆាំងជំទាស់ទង្វើរបស់ចិនលើសមុទ្រខាងកើតរបស់ វៀតណាម (iMAGE: Vietnam+) (VOVworld) – នារសៀថ្ងៃទី ១៨ ឧសភា ជនវៀតណាមរាប់រយនាក់ដែលកំពុងរស់នៅ និងរៀនសូត្រនៅរដ្ឋធានីវ៉ាស៊ីនតោន រដ្ឋ Virginia រដ្ឋ Maryland ទីក្រុង New York ទីក្រុង ​ Boston រដ្ឋ Massachussets របស់អាមេរិក រួមជាមួយមិត្តភិក្តអាមេរិកបានប្រមូលផ្តុំនៅ ស្ថានទូតចិនប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោននិងស្ថានកុងស៊ុលចិនប្រចាំនៅទីក្រុង New York ដើម្បីប្រឆាំងជំទាស់ការដែល ចិនដាកស្ថានីយ៍ខួង Haiyang Shiyou 981 នៅតំបន់ សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមហើយទាមទាឲ្យចិន ត្រូវដកស្ថានីយ៍ខួងចេញពីតំបន់សមុទ្រខាងកើតរបស់វៀតណាមភ្លាមមួយរំពិច។ នា ថ្ងៃទី ១៨ ឧសភា សមាគមជនវៀតណាមនៅអ៊ីតាលីក៏ដូចជាជនអ៊ីតាលីស្រឡាញ់ វៀតណាមបានរៀបចំការបង្ហែរក្បួននៅមុខស្ថានទូតចិនប្រ​ចាំនៅរដ្ឋធានី Rome សំដៅ ប្រឆាំងជំទាស់ការដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ សមាគមនិស្សិតវៀតណាមនៅអ៊ីតាលី ក៏បានចេញសេចក្តីថ្លែងការថ្កោលទោសទង្វើរបស់ចិនលើសមុទ្រខាងកើតរបស់ វៀតណាមផងដែរ។ នាថ្ងៃដ៏ដែល សមាគមជនវៀតណាមនៅ Angola នៅកូរ៉េខាងត្បូង ឆែកនិងលើ ពិភពលោកទាំងមូលក៏បានឡើងសម្លេងប្រឆាំងជំទាស់ទង្វើរំលោភលើអធិបតេយ្យ ភាពនិងបូរណភាពដែនដីរបស់ចិនលើតំបន់ដែនសមុទ្ររបស់វៀតណាម ទៀតផង៕