សមាគមកាកបាទក្រហមវៀតណាមនិងសមាគមកាកបាទក្រហមសឹង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការ
26/03/2014 07:04
(VOVworld) – ទំនាក់ទំនងរវាងសមាគមកាកបាទក្រហម វៀតណាមនិងសមាគម កាកបាទក្រហមសឹង្ហបុរីបាន អភិវឌ្ឍន៍យ៉ាងជិតស្និតក្នុងរយៈពេលកន្លងមក។

សមាគមកាកបាទក្រហមវៀតណាមនិងសមាគមកាកបាទក្រហមសឹង្ហបុរីបង្កើនកិច្ចសហប្រតិបត្តិការ (Image: VOV) (VOVworld) – ទំនាក់ទំនងរវាងសមាគមកាកបាទក្រហមវៀតណាមនិងសមាគម កាកបាទក្រហមសឹង្ហបុរីបានអភិវឌ្ឍន៍យ៉ាងជិតស្និតក្នុងរយៈពេលកន្លងមក។ នេះគឺជាការអះអាងរបស់អនុប្រធាននិងជាអគ្គលេខាធិការមជ្ឈឹមសមាគមកាក បាទក្រហមវៀតណាម លោក Dang Van Thai ដែលត្រូវបាននាំចេញនៅខាងក្រៅ សន្និសីទថ្នាក់ដឹនាំនៃបណ្ដាសមាគមកាកបាទក្រហមតំបន់អាស៊ីអាគ្នេយ៍លើកទី ១១ នៅសឹង្ហបុរី ចាប់ពីថ្ងៃទី ២៤ ដល់ទី ២៦ មិនា។ លោក Dang Van Thai បាន ឲ្យដឹងថា៖ សមាគមកាកបាទក្រហមសឹង្ហបុរីជានិច្ចកាលជួយឧបត្ថម្ភវៀតណាម ក្នុងការជំនះពុះពារលើផលវិបាកដោយគ្រោះធម្មជាតិ។ នាបច្ចុប្បន្ន សមាគម កាកបាទក្រហមសឹង្ហបុរីកំពុងគាំទ្រយ៉ាងសកម្មគំរោងការណ៍ធនាគារគោរបស់ វៀតណាម។ ក្រៅពីនោះ សមាគមកាកបាទក្រហមសឹង្ហបុរីនៅសហការជាមួយ សមាគមកាកបាទក្រហមវៀតណាមក្នុងការរៀបចំសកម្មវិធីជួបប្រាស្រ័យ យុវជនរវាងប្រទេសទាំង ២ ផងដែរ៕
Related
More




