សមាគមមិត្តភាពវៀតណាម-កម្ពុជារបស់ខេត្ត Binh Phuoc លើកទី ១
28/09/2012 08:38
(VOVworld) – នាថ្ងៃទី ២៧ កញ្ញា សមាគមមិត្តភាព វៀតណាម-កម្ពុជារបស់ខេត្ត Binh Phuoc (ភាគខាង ត្បូងវៀតណាម) បានរៀបចំមហាសន្និបាតលើកទី ១ អាណត្តិ២០១២-២០១៧។

(VOVworld) – នាថ្ងៃទី ២៧ កញ្ញា សមាគមមិត្តភាពវៀតណាម-កម្ពុជារបស់ខេត្ត Binh Phuoc (ភាគខាងត្បូងវៀតណាម) បានរៀបចំមហាសន្និបាតលើកទី ១ អាណត្តិ ២០១២-២០១៧។ នៅទីនេះ បណ្ដាសមាជិកសមាជិការសន្នបាត បានអនុម័ត្តលើ សេចក្តីសម្រេចចិត្តស្តីពីកម្មវិធី សកម្មភាពក្នុងអាណត្តិ ២០១២-២០១៧ ក្នុងនោះ ប្រមូលផ្តុំទៅលើភារកិច្ចសំខាន់ មួយចំនួន ដូចជា ៖ ការរៀបចំសកម្មភាពសំដៅ ពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ សុខាភិបាល ទេសចរណ៍ ជាដើមរវាងប្រជាជននៃប្រទេសទាំង ២ វៀតណាម-កម្ពុជា។ ទន្ទឹមនឹងនោះ សមាគមនឹងចូលរួមរាល់សកម្មភាពសហ ប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រជាជននៅខេត្ត Binh Phuoc ជាមួយប្រជាជន កម្ពុជា។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc លោក Nguyen Huy Phong ត្រូវបានជ្រើសតាំងធ្វើជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជារបស់ខេត្ត Binh Phuoc ក្នុងនីតិកាលថ្មីនេះ៕
Related





