VOV WorldVOV World
សមាគមអាជីវករវៀតណាមនៅបារាំងរំលឹកខួបអនុស្សាវរីយ៍លើកទី៣នៃទិវាបង្កើត
08/12/2013 08:32
(VOV)-ថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣នៃទិវាបង្កើត​សមាគមអាជីវករវៀតណាមនៅបារាំង នាយប់ថ្ងៃទី ៧ ធ្នូ នៅទីក្រុងបារីស លោក Nguyen Hai Nam ប្រធានសមាគមអាជីវករវៀតណាម​នៅបារាំង​( AB VietFrance)
សមាគមអាជីវករវៀតណាមនៅបារាំងរំលឹកខួបអនុស្សាវរីយ៍លើកទី៣នៃទិវាបង្កើត
សមាគមអាជីវករវៀតណាមនៅបារាំងរំលឹកខួបអនុស្សាវរីយ៍លើកទី៣នៃទិវាបង្កើត(TTXVN) (VOV)-ថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៣នៃទិវាបង្កើត​ សមាគម អាជីវករវៀតណាមនៅបារាំង នាយប់ថ្ងៃទី ៧ ធ្នូ នៅទីក្រុងបារីស  លោក Nguyen Hai Nam ប្រធានសមាគមអាជីវករវៀតណាម​នៅបារាំង​( AB VietFrance) បានអះអាងថា៖ ក្នុងរយះពេល៣ឆ្នាំកន្លងទៅ ​សមាគម​ជានិច្ច កាលផ្សាភ្ជាប់រាល់ប្រភពកម្លាំង និងបណ្ដាសក្ដានុភាពនៃសហគមន៍​ជនវៀត ណាមនៅបារាំង ​ជនបារាំងមានដើមកំណើត​វៀតណាម និងបណ្ដា​ជនបារាំង មានទំនាក់ទំនងជិតស្និទ្ធិជាមួយវៀតណាម ដើម្បីជំរុញការ​ផ្លាស់ប្តូរពាណិជ្ជកម្ម  រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ សមាគមក៏បាន​រីកធំធាត់ឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ដោយមានការបង្កើនសមាជិក និង​គំរោងការណ៍ពិគ្រោះយោបល់  កសាងបណ្ដាញទីស្នាក់ការ និងការិយាល័យដំណាងនៅតំបន់ជាច្រើននៅបា រាំង ក៏ដូចជានៅវៀតណាម។ តាមលោកថា៖ សមាគមអាជីវករវៀតណាម ប្រចាំនៅបារាំង បង្កើតបានបរិយាកាសសហប្រតិបត្តិការអាជីវកម្ម ផ្តល់ព័ត៍មាន អំពីច្បាប់ បែបបទវិនិយោគចូលមកវៀតណាម …។ល៕