សមាគមអ្នកច្បាប់វៀតណាមប្រឆាំងជំទាស់ចិនបន្តឡើងជណ្ដើរបណ្ដាលភាពតានតឹងនៅដំបន់សមុទ្ររបស់វៀតណាម
26/06/2014 08:54
Vovworld-នារសៀលថ្ងៃទី២៥មិថុនានៅទីក្រុងហាណូយ សមាគមអ្នកច្បាប់វៀតណាមបានរៀបចំសន្និសីទកាសែតប្រកាសប្រឆាំងជំទាស់ចិនបន្តឡើងជណ្ដើរបណ្ដាលភាពតានតឹងនៅដំបន់សមុទ្ររបស់វៀតណាម។

សមាគមអ្នកច្បាប់វៀតណាមប្រឆាំងជំទាស់ចិនបន្តឡើងជណ្ដើរបណ្ដាលភាពតានតឹងនៅដំបន់ សមុទ្ររបស់វៀតណាម (VOV) Vovworld-នារសៀលថ្ងៃទី២៥មិថុនានៅទីក្រុងហាណូយ សមាគមអ្នកច្បាប់វៀតណាមបានរៀបចំសន្និសីទកាសែតប្រកាសប្រឆាំងជំទាស់ចិនបន្តឡើងជណ្ដើរបណ្ដាលភាពតានតឹងនៅដំបន់សមុទ្ររបស់វៀតណាម។ នៅសន្និសីទ កាសែត ថ្នាក់ដឹកនាំអ្នកច្បាប់វៀតណាមបានឆ្លើយសំនួរជាច្រើនរបស់អ្នកយក ព័ត៌មានក្នុងនោះបានអះអាងថាវៀតណាមកំពុងខំប្រឹងប្រែងដោះស្រាយបញ្ហា នៅសមុទ្រខាងកើតដោយសន្តិវិធី។ ក្នុងករណីត្រូវប្តឹងតវ៉ានោះ ពិតប្រាកដថា វៀតណាមនឹងឈ្នះពីព្រោះវៀតណាមមានយុត្តិធម៍។ ទន្ទឹមនឹងនោះអះអាងថា អំពើររបស់ចិននៅសមុទ្រខាងកើតក្នុងរយៈពេលកន្លងមក ជាច្បាស់ណាស់ថា ជាអំពើរប្រើប្រាស់អំពើរហឹង្សារំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់ វៀតណាមរំលោភទៅលើសិទ្ធិមនុស្សដោយមិនអើពើរដល់ធម្មុនុញ្ញអង្គការ សហប្រជាជាតិច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពី ច្បាប់សមុទ្រឆ្នាំ១៩៨២។ សមាគមអ្នកច្បាប់វៀតណាមបានសំណូមពរភាគីចិន ដកស្ថានីយ៍ខួង Haiyang Shiyou ៩៨១ចេញពីដំបន់សមុទ្ររបស់វៀតណាម មិនប្រព្រឹត្តអំពើរស្រដៀងគ្នាក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុចនិងដំបន់ខ្ពង់រាបបាតសមុទ្រ របស់វៀតណាមតទៅទៀត។ ឆ្លើយសំនួរស្ដីពីឱកាសដើម្បីប្តឹងតវ៉ាចិនខណៈដែលរដ្ឋាភិបាលវៀតណាម ទើបនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយតុលាការអន្តរជាតិ (PCA) លោក Nguyen Van Quyen អនុប្រធានសមាគមអ្នកច្បាប់វៀតណាមបានឲ្យដឹងថា៖ “តុលាការអាជ្ញាកណ្ដាលអចិន្ត្រៃយ៍អន្តរជាតិជាអង្គការមួយដើម្បីដោះស្រាយ ជំលោះអន្តរជាតិដែលហ្វីលីពីនកំពុងអនុវត្ត។ វៀតណាមបានចូលរួមជាសមាជិក របស់ PCA និងនេះជាជំហានត្រៀមពីមុនប្រសិនបើឃើញថាចាំបាច់យើងអាច យកមកតុលាការនេះដើម្បីប្តឹងតវ៉ាតាមរបៀបដែលប្រទេសជាច្រើនបានធ្វើ៕”
Related





