VOV WorldVOV World
សមាគមអ្នកនេសាទវៀតណាមប្រឆាំងជំទាស់ចិនបានចាប់ឃុំខ្លួនអ្នកនេសាទនិងនាវារបស់វៀតណាម
08/07/2014 10:30
(VOV)_ចំពោះការដែលចិនបានចាប់ឃុំខ្លួន អ្នកនេសាទវៀតណាមចំនួន៦នាក់ និង នាវានេសាទ ផ្លាក់លេខ ​QNg 94912 TS ទន្ទឹមនឹងនោះក្នុង​រយៈ​ពេលកន្លងទៅ ភាគីចិននៅបន្តរារាំង បុកនាវារបស់វៀតណាមក្នុងពេល​ដែលកំពុងធ្វើការនេសាទនៅក្នុងតំបន់ដែនសមុទ្ររបស់វៀតណាម។
សមាគមអ្នកនេសាទវៀតណាមប្រឆាំងជំទាស់ចិនបានចាប់ឃុំខ្លួនអ្នកនេសាទនិងនាវារបស់វៀតណាម
សមាគមអ្នកនេសាទវៀតណាមប្រឆាំងជំទាស់ចិនបានចាប់ឃុំខ្លួនអ្នកនេសាទនិងនាវារបស់ វៀតណាម̣(TTXVN)    (VOV)_ចំពោះការដែលចិនបានចាប់ឃុំខ្លួន អ្នកនេសាទវៀតណាមចំនួន៦នាក់  និង នាវានេសាទ ផ្លាក់លេខ ​QNg 94912 TS ទន្ទឹមនឹងនោះក្នុង​រយៈ​ពេលកន្លងទៅ  ភាគីចិននៅបន្តរារាំង បុកនាវារបស់វៀតណាមក្នុងពេល​ដែលកំពុងធ្វើការ នេសាទ នៅក្នុងតំបន់ដែនសមុទ្ររបស់វៀតណាម។ នាថ្ងៃទី ៧ ​កក្កដា សមាគមអ្នក នេសាទ វៀតណាម បានឡើងសម្លេងប្រឆាំងជំទាស់​រាល់អំពើខុសឆ្គងនេះរបស់ចិន។ សមា គម អ្នកនេសាទវៀតណាម ស្នើឲចិន​ត្រូវបញ្ចប់រាល់សកម្មភាពរំលោភ រារាំង  ចោល បំផ្លាញ់ទ្រព្យសម្បាត្តិ ចាប់​ឃុំខ្លួន​អ្នកនេសាទវៀតណាមដោយខុសច្បាប់ ​និងសង់ការខូចខាតអោយ​អ្នក​នេសាទវៀតណាម។ សមាគមអ្នកនេសាទវៀតណាម  ក៏បានស្នើស្ថាប័នមានសមត្ថកិច្ចនានារបស់វៀតណាម ឡើងសម្លេងប្រឆាំងជំទាស់  និងរាំងស្កាត់រាល់អំពើខុសឆ្គងនេះរបស់ចិន និងស្នើភាគីចិនត្រូវដោះលេងមនុស្ស និងនាវានេសាទរបស់វៀតណាម ទន្ទឹមនឹងនោះមានវិធានការការពារអាយុជីវិត​សំរាប់អ្នកនេសាទទាំង៦នេះរបស់វៀតណាម៕