VOV WorldVOV World
សមាគមត្រីប្រាវៀតណាមប្រឆាំងជំទាស់ការដែលរដ្ឋាភិបាលអាមេរិកហូតពន្ធលក់បង្ខូចតំលៃ
07/09/2013 09:03
VOV-សមាគមត្រីប្រាវៀតណាមបានស្នើរភាគីអាមេរិកជ្រើសរើសប្រទេសបង់ក្លាដែសជាប្រទេសប្រៀបធៀប
សមាគមត្រីប្រាវៀតណាមប្រឆាំងជំទាស់ការដែលរដ្ឋាភិបាលអាមេរិកហូតពន្ធលក់បង្ខូចតំលៃ
សមាគមត្រីប្រាវៀតណាមបានស្នើរភាគីអាមេរិកជ្រើសរើសប្រទេសបង់ក្លាដែសជាប្រទេសប្រៀបធៀប (VOV)         VOV-នាថ្ងៃទី៦កញ្ញា សមាគមត្រីប្រាវៀតណាមបានមានសេចក្តីប្រកាសជា​ ផ្លូវការ​ប្រឆាំងជំទាស់លទ្ធផលហូតពន្ធប្រឆាំងលក់បង្ខូចតំលៃរបស់រដ្ឋាភិបាល​អាមេរិកចំពោះផលិតផលត្រីប្រាវៀតណាមនាំចូលទីផ្សារអាមេរិក។ សមាគមត្រី​ប្រាវៀតណាមបានស្នើរភាគីអាមេរិកជ្រើសរើសប្រទេសបង់ក្លាដែសជាប្រទេស ប្រៀបធៀបដើម្បីគិតកំរិតលក់បង្ខូចតំលៃនិងកំរិតពន្ធប្រឆាំងលក់បង្ខូចតំលៃជំនួស ឲ្យឥណ្ឌូនេស៊ី។ ឥណ្ឌូនេស៊ីជាប្រទេសមាន GDP ខ្ពស់ជាងវៀតណាម របៀប​ចិញ្ចឹមត្រីប្រានៅឥណ្ឌូនេស៊ីក៏មិនប្រហាក់ប្រហែលនឹងរបៀបចិញ្ចឹមត្រីប្រានៅ វៀតណាមឡើយ។ ដូច្នេះការជ្រើសរើសឥណ្ឌូនេស៊ីបានធ្វើឲ្យវៀតណាមត្រូវ ទទួល​កំរិត​ពន្ធខ្ពស់ជាងជាច្រើននិងជះឥទ្ធិពលដល់ផ្នែកចិញ្ចឹមត្រីប្រាវៀតណាម ទាំងមូល៕