VOV WorldVOV World
សមាគមវៀតណាម-អាមេរិក បានទទួលជួបជាមួយគណៈប្រតិភូវិទ្យាល័យ Trinity
18/06/2014 09:50
(VOVworld)-គណៈប្រតិភូវិទ្យាល័យ Trinity អាមេរិក រួម មានសមាជិកចំនួន១៨រូប ដឹកនាំដោយ លោក Berkowitz Micahel Alan កំពុងមានដំណើរ ទស្សន កិច្ចវៀតណាម
សមាគមវៀតណាម-អាមេរិក បានទទួលជួបជាមួយគណៈប្រតិភូវិទ្យាល័យ Trinity
ទុដ្ឋភាពនៃជំនួបសន្ទនា (រូបថតៈ Cpv.org.vn) (VOVworld)-គណៈប្រតិភូវិទ្យាល័យ Trinity អាមេរិក រួមមានសមាជិកចំនួន១៨រូប ដឹកនាំដោយ លោក Berkowitz Micahel Alan កំពុងមានដំណើរ ទស្សនកិច្ចវៀត ណាមចាប់ពីថ្ងៃទី ១៦ដល់ថ្ងៃទី២៩មិថុនាឆ្នាំ២០១៤។ ក្នុងជំនួបសន្ទនាថ្ងៃទី ១៧ មិថុនា អនុប្រធាន សមាគមវៀតណាម-អាមេរិក លោក Bui The Giang បាន ឧទ្ទេសនាមអំពីរាល់ព័ត៌មានបច្ចុប្បន្នភាពអំពីសភាពការណ៍នៅវៀតណាម ទំនាក់ទំនងវៀតណាមជាមួយអាមេរិក ដោយមានគោលបំណងជម្រុញទំនាក់ ទំនងលើគ្រប់វិស័យជាមួយអាមេរិក។ លោក Berkowitz Micahel Alan  ឲ្យដឹងថា គោលដៅនៃដំណើរទស្សនកិច្ចលើកនេះរបស់ ក្រុមគ្រូបង្រៀននិងសិស្សសាលា អាមេរិក គឺសំដៅស្វែងយល់ អំពីប្រទេស វប្បធម៌ មនុស្ស និងការធ្វើសមាហរណ កម្មរបស់វៀតណាម ព្រមទាំង សម្តែងក្តីសង្ឈឹមថា នឹងមានសកម្មភាពជាច្រើន ជាងទៀត ដើម្បីជម្រុញទំនាក់ទំនងរវាងប្រជាជន វៀតណាមជាមួយប្រជាជន អាមេរិកនាពេលខាងមុខ៕