VOV WorldVOV World
សមាជិកសភាជាន់ទាបស៊ីលីសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះអំពើរបស់ចិននៅសមុទ្រខាងកើត
17/06/2014 07:08
(VOVworld) – ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅស៊ីលី លោកស្រី Ha Thi Ngoc Ha ទើបនឹងជួបធ្វើការជាមួយសមាជិក សភាក្នុងគណៈកម្មាធិការកិច្ចការបរទេសសភាជាន់ទាបរបស់ ស៊ីលីដើម្បីជូនដំណឹងអំពីការដែល ចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។
សមាជិកសភាជាន់ទាបស៊ីលីសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះអំពើរបស់ចិននៅសមុទ្រខាងកើត
សមាជិកសភាជាន់ទាបស៊ីលីសម្តែងការព្រួយបារម្ភដ៏ជ្រាលជ្រៅចំពោះអំពើរបស់ចិននៅសមុទ្រខាង កើត​ (Image: VNA) (VOVworld) – ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅស៊ីលី លោកស្រី Ha Thi Ngoc Ha ទើបនឹងជួបធ្វើការជាមួយសមាជិកសភាក្នុងគណៈកម្មាធិការកិច្ចការបរទេសសភា ជាន់ទាបរបស់ស៊ីលីដើម្បីជូនដំណឹងអំពីការដែល ចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ខុសច្បាប់ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រ របស់វៀតណាម។ បណ្ដា សមាជិកសភាជាន់ទាបស៊ីលីបានសម្តែងការព្រួយ បារម្ភដ៏ជ្រាលជ្រៅចំពោះអំពើរបស់ចិនក្នុងតំបន់ដែនសមុទ្ររបស់វៀតណាម ព្រមទាំងស្នើឲ្យភាគីទាក់ទិននានាអត់ធ្មត់មិនប្រើប្រាស់អំពើហឹង្សាគោរព អនុសញ្ញា​នៃ អ.ស.ប. ស្តីអំពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ ប្រធាន វិទ្យាស្ថានស្រាវជ្រាវវប្បធម៌ស៊ីលី-វៀតណាម លោកស្រី Patricia Abarzuza Munoz បានផ្ញើរសេចក្តីថ្លែងការនៃវិទ្យាស្ថាននេះដល់សម្ព័ន្ធបណ្ដាទៅលើ អង្គការមិត្តភាពវៀតណាមដែលបរិហាទោសយ៉ាងខ្លាំងក្លាអំពើរំលោភទៅ លើដ៏ធ្ងន់ធ្ងរអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់វៀតណាមរំលោភ ទៅលើច្បាប់អន្តរជាតិនិងគំរាមកំហែងសន្តិសុខសន្តិភាពនិងស្ថិរភាពក្នុង តំបន់។ ស្ថានទូតវៀតណាមប្រចាំនៅស៊ីលីក៏បានផ្ញើរឯកសារទាំងអស់ អំពីអំពើរបស់ចិនលើសមុទ្រខាងកើតរបស់វៀតណាមដល់ក្រសួងការ បរទេសស៊ីលីគណៈបក្សកម្មុយនិស្តស៊ីលី ជាដើម៕

More