VOV WorldVOV World
សមាជិកសភាម៉ិចស៊ិកូវាយតំលៃខ្ពស់ចំពោះគោលជំហរសន្តិភាពរបស់វៀតណាមក្នុងបញ្ហាសមុទ្រខាងកើត
23/05/2014 11:47
(VOV)_នាថ្ងៃទី២២ ឧសភា ប្រធានសភារដ្ឋ Zacatecas របស់ម៉ិចស៊ិកូ​ សមាជិកសភា Alfredo Femat Banuelo បានសម្ដែងនូវការគាំទ្រ និងវាយ​តំលៃ​ខ្ពស់ចំពោះគោលជំហរសន្តិភាព របៀបដោះស្រាយបញ្ហានៅសមុទ្រខាង​កើត​របស់បក្ស និងរដ្ឋាភិបាល​វៀតណាម ដើម្បីការពារផលប្រយោជន៍ដ៏ត្រឹមត្រូវផង និងរួមចំណែករក្សារសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ផង។
សមាជិកសភាម៉ិចស៊ិកូវាយតំលៃខ្ពស់ចំពោះគោលជំហរសន្តិភាពរបស់វៀតណាមក្នុងបញ្ហាសមុទ្រខាងកើត
(VOV)_នាថ្ងៃទី២២ ឧសភា ប្រធានសភារដ្ឋ Zacatecas របស់ម៉ិចស៊ិកូ​ សមាជិក សភា Alfredo Femat Banuelo បានសម្ដែងនូវការគាំទ្រ និងវាយ​តំលៃ​ខ្ពស់ចំពោះគោល ជំហរសន្តិភាព របៀបដោះស្រាយបញ្ហានៅសមុទ្រខាង​កើត​របស់បក្ស និងរដ្ឋាភិបាល​វៀតណាម ដើម្បីការពារផលប្រយោជន៍ដ៏ត្រឹមត្រូវផង និងរួមចំណែករក្សារសន្តិភាព  ស្ថិរភាពនៅក្នុងតំបន់ផង។ សមាជិកសភា Alfredo Femat Bañuelo(phungquangthanh.net)           ក្នុងសេចក្ដីសម្រេចចិត្តរបស់ក្រុមសមាជិក សមាជិកាសភាចំនួន៧ ដែល​បាន​ចុះហត្ថលេខា ផ្ញើមកស្ថានទូតវៀតណាមប្រចាំនៅម៉ិចស៊ិកូ សភារដ្ឋ ​Zacatecas​បាន អំពាវនាវអោយចិននិងវៀតណាម​ស្វែងរកដំណោះស្រាយនយោ​បាយ ​និងជួបសន្ទនា អំពី ចំពោះបញ្ហាសមុទ្រខាងកើត ដោយឈរលើក្របខ័ណ្ឌច្បាប់អន្តរជាតិ។ តាមនោះ  សភារដ្ឋ Zacatecasក៏បានស្នើរដ្ឋសភាម៉ិចស៊ីកូ តាមរយៈក្រសួងការបរទេស ស្នើអង្គការ សហប្រជាជាតិធ្វើអន្តរាគមន៍អោយទាន់​ពេលវេលា និងពិនិត្យមើលបញ្ហានេះ​ដោយពហុ ទិស និងផ្ញើសារ​សន្តិភាពដល់ស្ថានទូតនៃប្រទេសទាក់ទិន​នានា និងមានគោលបំណងថា៖  បណ្ដាជំលោះត្រូវបានដោះស្រាយ ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕