សមាជិកសភាអង់គ្លេសអំពាវនាវបង្កើនជំនួយឲ្យម៉ីយ៉ាន់ម៉ា
13/03/2014 06:37
(VOVworld)-នាថ្ងៃទី១២មិនា គណៈកម្មាធិការអភិវឌ្ឍន៌ អន្តរជាតិ (IDC)ចំណុះ រដ្ឋសភាអង់គ្លេស បានស្នើរក្រ សួងអភិវឌ្ឍន៍អន្តរជាតិ (DfID)របស់អង់គ្លេស

ប្រជាជនម៉ីយ៉ានម៉ាភាគច្រើនស្ថិតក្នុងជីវភាពរស់នៅក្រីក្រ (រូបថតៈ vietnamplus.vn) (VOVworld)-នាថ្ងៃទី១២មិនា គណៈកម្មាធិការអភិវឌ្ឍន៌អន្តរជាតិ (IDC)ចំណុះ រដ្ឋសភាអង់គ្លេស បានស្នើរក្រសួងអភិវឌ្ឍន៍អន្តរជាតិ (DfID)របស់អង់គ្លេស បង្កើនជំនួយសម្រាប់ប្រទេសម៉ីយ៉ាន់ម៉ាពី៦០លានផោនអង់គ្លេសឡើងដល់ ១រយ លានផោន ដើម្បីលើកទឹកចិត្តចំពោះបណ្តាបណ្តាកំណែទម្រង់នៅប្រ ទេសអាស៊ីអាគ្នេយ៍ នេះ។ ក្នុងរបាយការណ៍ “ប្រជាធិបតេយ្យនិងអភិវឌ្ឍន៍នៅម៉ីយ៉ានម៉ា” IDC ចាត់ទុក ថាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ប្រទេសម៉ីយ៉ានមាមានការកែ ទម្រង់គួរឲ្យគត់ សម្គាល់។ប៉ុន្តែម៉ីយ៉ាន់ម៉ានៅតែស្ថិតក្នុងចំណោមប្រទេសក្រី ក្របំផុតនៅទ្វីប អាស៊ី ដោយចំណូល GDP លើមនុស្សម្នាក់ក្នុងមួយឆ្នាំ ប្រ មាណ ៨រយដុល្លារអាមេរិក ស្មើនឹង១/៦ នៃ GDP របស់ប្រទេសថៃ។ បណ្តា សមាជិកសភា IDC ជឿជាក់ថា ដោយមានប្រភពធន ធានធម្មជាតិច្រើន សន្ធឹកសន្ធាប់ ប្រជាជនម៉ីយ៉ាន់ម៉ារាប់ពាន់នាក់នឹងមានឱកាសដើម្បីកែលំអរ គុណភាពខាងជីវភាពរស់នៅផងដែរ៕
Related





